ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានស្រាវជ្រាវបង្រ្កាបករណីប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់មួយករណី ហើយបានឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់២នាក់ និងជនរងគ្រោះ១០នាក់យកទៅធ្វើការសាកសួរ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចផ្ទះសំណាក់យីហោហេងហេងស្ថិតក្នុងក្រុមទី០៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាមេខ្យល់២នាក់នោះមាន១-ឈ្មោះ តា ញ៉េន ហៅ ភាព ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ២-ឈ្មោះហាន ស្រីណុច ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង(ជាប្តីប្រពន្ធ) អ្នកទាំងពីរនាក់នេះពាក់ព័ន្ធក្នុងករណីនាំយក មនុស្សចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនទៅកាន់ប្រទេសថៃ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំណែកប្រជាពលរដ្ឋរងគ្រោះចំនួន១០នាក់ដែលត្រូវបានអ្នកទាំងពីរនាំមកបម្រុងលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃនោះរួមមាន៖
១-ឈ្មោះ សាត ចិត ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិដូង ឃុំថ្មពេជ្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ ហាន ណេត ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង, ៣-ឈ្មោះ វ័រ ជីវ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ៤-ឈ្មោះ ស វិធានភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ៥-ឈ្មោះ ស វិច្ឆ័យភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ៦-ឈ្មោះ អ៉ីម មឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង។ ៧-ឈ្មោះ សុខ ហៃភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។៨-ឈ្មោះស៊ូ សារឿន ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិតាក្រៀម ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
៩-ឈ្មោះ ញ៉ សុខុម ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និង១០- ឈ្មោះ ជួប កុយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យជាមេខ្សល់និងប្រជាពលរដ្ឋដែលជាជនរងគ្រោះ កម្លាំងជំនាញនគរបាលស្រុកថ្មគោលកំពុងធ្វើការសាកសួរស្រាវជ្រាវបន្ត៕
ដោយ៖ ស សម