ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​

ចែករំលែក៖

​    ខេត្ត​បន្ទាយមានជ័យ៖ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃសុក្រទី​២៩​ ខែតុលា​ ឆ្នាំ​២០២១​ បានបញ្ជូនខ្លួនជនសង្ស័យ​២នាក់​ ដែល​ជាប់ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ​ដេីម្បីចាត់ការតាមច្បាប់​។ 

បើ​យោង​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បានឱ្យដឹង​ថា​ ជនសង្ស័យទាំង២នាក់ ទី១/-​ឈ្មោះ ភី ប៊ុន​តើ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ និងទី២/-​ឈ្មោះ​វ៉ុ​ង រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​បោះ​ពោធិ៍ ស្រុក​សង្កែ ខេត្តបាត់ដំបង ។

មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងទៀតថា យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ រស់ សិ​កា ភេទ​ស្រី អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី​ករណី​ឆក់​កាបូប​លុយ​ កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែតុលាថ្មីៗនេះ។​ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ភ្លាម លោក​មេបញ្ជាការ បាន​ចាត់តាំង​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ម៉ូតូ​ដែល​ជិៈធ្វើ​សកម្មភាព និង​កាបូប​លុយ​ដែល​ពួកគេ​ឆក់​ពី​ជនរងគ្រោះ នៅ​ចំណុច​ម្ដុំ​ស្រះ​សួគ៌​ជិត​វិទ្យាល័យ​អូជ្រៅ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ហើយ​បញ្ជូនមក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ ។

​បន្ទាប់ពី​​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ​រួចមកជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ជិះម៉ូតូ​១​គ្រឿង​មាន​គ្នា​០៣​នាក់​ ​ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​ពី​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន។​ ក្រោយ​ពេល​ឆក់​កាបូប​បាន​ពួកគេ​ជិះម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ស្ទាក់​ចាប់បាន​តែម្ដង ដោយឡែក​បក្ស​ពួកគេ​ម្នាក់ទៀត​ឈ្មោះ​ហ្វី ភេទ​ប្រុស បាន​រត់​គេចខ្លួន​បាត់ស្រមោល ។

​បច្ចុប្បន្ន​​កម្លាំង​ជំនាញ​​ការិយាល័យ​ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ​ខេត្ត​ នៅថ្ងៃសុក្រទី​២៩​ ខែតុលា​ ឆ្នាំ​២០២១​ បានបញ្ជូនខ្លួនជនសង្ស័យ​ខាងលេីនេះ​ ទៅតុលាការ​ដេីម្បីចាត់ការតាមច្បាប់​​៕​

ដោយ​៖សហការី​


ចែករំលែក៖