រដ្ឋាភិបាលថៃបានចេញច្បាប់ហាមប្រាមពលរដ្ឋធ្វើបាតុកម្មក្នុងពេលប្រទេសជាតិបានបើកទ្វារដំណើរការឡើងវិញសម្រាប់វិស័យទេសចរណ៍។ ការធ្វើបាតុកម្មអាចប្រមូលផ្តុំមនុស្សច្រើនប្រឈមនឹងហានិភ័យឆ្លងកូវីដ-១៩ ខ្ពស់។
ច្បាប់ហាមប្រាមត្រូវបានអនុវត្តតាមមាត្រាទី៩ នៃច្បាប់គ្រាមានអាសន្ន ហើយត្រូវបានប្រកាសនៅក្នុងរាជសារនៅថ្ងៃទី២៩ ខែតុលា។ នៅថ្ងៃទី១ខែវិច្ឆិកា ថៃនឹងបើកទ្វារទទួលអ្នកទេសចរនៅខេត្តក្រុងចំនួន១៧ ដើម្បីទទួលអ្នកទេសចរមកពី៤៦ប្រទេសជុំវិញពិភពលោក ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ។ ចំណែកការធ្វើបាតុកម្ម ឬការប្រមូលផ្តុំគ្នាតាមរូបភាពផ្សេងៗនឹងត្រូវបានហាមប្រាម ហើយបើមានអ្នកបំពាននឹងត្រូវជាប់គុក២ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត (ប្រមាណ១២០០ដុល្លារអាមេរិក)។
រដ្ឋាភិបាលថៃបានលើកឡើងថា ការកាត់បន្ថយគឺជារឿងចាំបាច់ បំផុតដើម្បីធានាពីស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសត្រូវបានគ្រប់គ្រង ខណៈដែលបើកទ្វារទទួលអ្នកទេសចរនិងដំណើរការសេដ្ឋកិច្ចជាតិ។
ប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ កំពុងតែសកម្មក្នុងការបើកទ្វារទទួលអ្នកទេសចរអន្តរជាតិមកកាន់ខេត្តក្រុងចំនួន១៧ ក្នុងប្រទេសថៃ ក្នុងនោះក៏មានទីក្រុងបាងកកផងដែរ។ ជាមួយគ្នានោះការរឹតត្បិតជាច្រើនក៏បានបន្ធូរបន្ថយផងដែរ៕ ដោយ៖ធីរីណា
រូបថត៖EPA