ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនចំនួន ២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ រួមនឹងថ្នាំញៀនមួយចំនួន។
បេីតាមរបាយការណ៍របស់មន្រ្តីនគរបាលជំនាញខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២១នេះថា៖ ករណីទី១, កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ នៅចំណុចមាត់ព្រែកក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ១១ និង២០នាទីថ្ងៃត្រង់ថ្ងៃសុក្រទី២៩ ខែតុលាម្សិលមិញនេះ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ គួន សារដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករធ្យូងថ្ម មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន ៥កញ្ចប់ (តូច០៤ និងធំ០១)
-ទូរស័ព្ទដៃ ០១គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង
-កាំបិតលៀមចំនួន ០១ដើម ។
ប្រភពដដែលបន្តថា ករណីទី២, កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងតាព្រហ្ម ចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ នៅចំណុច ភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ១៦ និង៣០នាទីល្ងាចថ្ងៃដដែល ដោយឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ សុខ សៀវ (ហៅគក់) ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រីឯវត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន ០២ កញ្ចប់
-ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី