ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបេីកលឿនជ្រុលឡេីងសួនច្បារពុះចែកផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តកុងតឺន័រក្រុមហ៊ុនដឹកជញ្ជូនឌីអេស​ អេច​ ក្នុងល្បឿនលឿនរេចង្កូតឡេីងសួនច្បារពុះចែកផ្លូវបណ្តាលឱ្យរងការខូចខាតសំណាងល្អមិនមានរងរបួសដល់មនុស្ស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២១​ នៅមុខរោកចក្រប៊រី​ តាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFUSO ក្បាលពណ៌ខៀវ​  ពាក់ស្លាកលេខភ្នំពេញ3E.8572 របស់ក្រុ​មហ៊ុនឌី​អេស​ អេច​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ​  ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្របពេលកម្មកររោងចក្រចេញពីធ្វេីការផងក៏គេនិងចាប់ហ្វ្រ័ងជ្រុលឡេីងលេីសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតនិងរលេីងគល់សម្រាប់ចាប់បង្គោលស្លាកសញ្ញាជាប់ក្រោមរថយន្តទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុដោយសារតែរងការខូចខាតបន្តិចបន្តួចសមត្ថកិច្ចឱ្យម្ចាស់រថយន្តជួសជុលបង្គោលនិងធ្វេីការអប់រំបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖