ខេត្តព្រៃវែង៖ បេីយោងតាមប្រភពព័ត៍មានពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២១នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកពាមជរ និងក្រុមការងារ បាននាំយកអំណោយលោក និងក្រុមគ្រួសារ ប្រគល់ជូនគណៈគ្រប់គ្រងអនុវិទ្យាល័យក្រាំងត្រយង និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥គ្រួសារ ក្នុងឃុំក្រាំងត្រយង ស្រុកពាមជរ ។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា បានគូសបញ្ជាក់ថា អំណោយខ្ញុំ និងក្រុមគ្រួសារ ដែលលោក ឈឹម ផាន់ណា និងក្រុមការងារ ប្រគល់ជូនឱកាសនោះរួមមាន៖
*១. សម្រាប់អនុវិទ្យាល័យក្រាំងត្រយង ទទួលបានម៉ាសការពារ ចំនួន ៥ ០០០ម៉ាស, អាល់កុល ចំនួន ៩០លីត្រ និងទឹកបរិសុទ្ធ ចំនួន ៥០យួរ។
*២. សម្រាប់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម, មី ចំនួន ១កេស, ប្រេងឆា ចំនួន ១ដប, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងថវិកា ចំនួន ៤ម៉ឺនរៀល ៕
ដោយ៖សហការី