ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញ​ បង្ការពន្លត់អគ្គិភ័យ​ ធ្វេីការ​ហ្វឹកហាត់​អំពីវិធីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកេីតឡេីង

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ បានដឹកនាំលោកនាយរងការិយាល័យ-លោកនាយផ្នែក​ និងមន្ត្រីជំនាញ​ចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ ធ្វេីការ​ហ្វឹកហាត់​អំពីវិធីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកេីតឡេីង។ 

ដោយនៅក្នុងនោះ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ បានណែនាំដល់កងកម្លាំងជំនាញពន្លត់អគ្គិភ័យទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ​ ជាពិសេស​ នៅពេលដែលប្រជាពលរដ្ឋជាប់នៅក្នុងផ្ទះ​-សណ្ឋាគារ​-អាគារខុនដូរ​ ដែលត្រូវប្រេីប្រាស់​ឧបករណ៍​សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដូចជាប្រេី​ ឧបករណ៍​កាត់ដែកទ្វារនៅពេលដែលជាប់សោ​ ដោយនៅក្នុងនោះ​ ក៏មានការបំពាក់បំពង់ខ្យល់អុកស៉ីសែន​ ដែលហៅកាត់ថា​ SCBA ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់នៅខាងក្នុងមិនអាចចេញរួច។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ បានផ្តាំផ្ញេីរដល់មន្ត្រូីទាំងអស់​ ត្រូវតែអនុវត្តឲ្យបានល្អ​នូវវិធានការរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងសុខាភិបាល​ ៣កុំ​ ៣ការពារ​ ទាំងអស់គ្នា។ 

បេីសិនជាប្រជាពលរដ្ឋបានជួបគ្រោះអគ្គិភ័យកេីតឡេីងដោយប្រកាសណាមួយ​ សូមធ្វេីការរាយការណ៍មកកាន់លេខ​ 666 ពេលនោះ​ កម្លាំងជំនាញរបស់យេីងនឹងចេញជួយសង្គ្រោះភ្លាមៗផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖