ភ្នំពេញ៖ មនុស្សសរុបចំនួន ១៣,៧០១,៨៦៣នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់ វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងលើកទី២ បានសរុបចំនួន ១៣,០៤៦,៤១៨នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ១,៧៩២,៩០៨នាក់។ នេះបើតាមរបាយការណ៍អ្នកដែល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួម ទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដែលផ្ដល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការ តាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃសុក្រ ទី២៩ ខែតុលា នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាន នាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុប ចំនួន៩៩,៩៦% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ ក្រោម១៨ឆ្នាំបាន ៩៧,៨៥% និងកុមារពី៦ឆ្នាំដល់ ក្រោម១២ឆ្នាំសម្រេចបាន១០១,១០%។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជន នោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់ លើកទី១ សរុបចំនួន ៣,៦២២,៣៥៥ដូស ខណៈចាក់ លើកទី២អស់ ៣,៤៦៧,២៥៦ដូស និងចាក់លើកទី៣អស់ ២៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដួស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈ ចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់ លើកទី១ សរុបចំនួន ៤,៩៦៩,៩៨៨ដូស ខណៈចាក់ លើកទី២អស់ ៤,៧៨០,៩០៥ដូសលើកទី៣អស់ ៧១៣,១៩៩ដួស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដួស។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១០៦នាក់ (ឆ្លងសហគមន៌៍: ៨៨ និង នាំចូល: ១៨) និងមានជាសះស្បេីយ ២៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨៤២៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៤៥៣៤ នាក់ និង ស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ ២៧៨១នាក់ ។ សូមបន្តអនុវត្តន៌៍: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2621521 ស្មេីនឹង 154297 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា