ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកផ្តល់លិខិតឆ្លងដែនដំបូងបង្អស់សម្រាប់មនុស្សភេទ «X»

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក ទើបតែចេញលិខិតឆ្លងដែនដំបូងដែលអាចដាក់ភេទ«X»សម្រាប់មនុស្សដែលមិនអាចបញ្ជាក់ពីភេទច្បាស់លាស់ ឬហៅថាភេទទីបី។

សារព័ត៌មានAP បានផ្សាយថា ក្រសួងការបរទេសអាមេរិកមិនបានប្រកាសឈ្មោះ អត្តសញ្ញាណបុគ្គលដែលមានលិខិតឆ្លងដែន ភេទ«X»នោះឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ពលរដ្ឋដំបូងដែលមានលិខិតឆ្លងដែនភេទX ជាពលរដ្ឋមកពីរដ្ឋ Colorado ត្រូវបានគេស្គាល់ឈ្មោះថា Zzyym ធ្លាប់បានចូលរួមតស៊ូតាមផ្លូវច្បាប់ជាមួយក្រសួងការបរទេសអាមេរិកកាលពីឆ្នាំ២០១៥ ស្តីពីការកំណត់ភេទ។
កន្លងមកបុរសដែលមានលិខិតឆ្លងដែនភេទទីបី ត្រូវបានបដិសេធធ្វើលិខិតឆ្លងដែនជាច្រើនឆ្នាំកន្លងមក ដោយសារតែមិនបានគូសភេទប្រុសឬស្រី។ លោក Zzyym ធ្លាប់បម្រើការនៅក្នុងកម្លាំងទាហានជើងទឹកអាមេរិក មានភេទជាប្រុស ។
នៅក្នុងឯកសារ លោក Zzyym កាលពីតូចមានភេទជាបុរស ប៉ុន្តែដល់ធំឡើងត្រូវបានឆ្លងកាត់ការវះកាត់ជាច្រើនលើក ប៉ុន្តែមិនអាចលុបបំបាត់ភាពជាបុរសនោះឡើយ៕ ដោយ៖ធីរីណា

រូបថត៖ AP


ចែករំលែក៖