ក្រោយរយៈពេលជាច្រើនថ្ងៃវៀតណាមមានករណីឆ្លងប្រមាណ ជាង៣ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះបានឆ្លងកើនឡើងជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ។
នៅយប់ថ្ងៃទី ៣០ខែតុលា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន៥,២២៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៣ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់១,០៤២នាក់។
ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត។ គិតត្រឹមយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩១៥,៦០៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨១៨,៣៣៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,០៣០នាក់៕
ដោយ៖ធីរីណា(រូបថត៖TTXVN-VNA.)