ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ នៅថៃ្ងទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:៤៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ វៀង សាវ៉ាន់ ហៅ ច ភេទប្រុស អាយុ២៨ឆាំ្ន ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានី ភ្នំពេញក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់ធំល្មម។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖