ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធSergio Aguero ចុកទ្រូងត្រូវបញ្ជូនទៅមន្ទីពេទ្យក្នុងពេលប្រកួតជាមួយនឹងក្រុមAlaves

ចែករំលែក៖

កីឡាករSergio Agueroខ្សែប្រយុទ្ធរបស់ក្លិបBarcelonaត្រូវ​បញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗក្រោយមានបញ្ហាចុកទ្រូងពេលកំពុងប្រកួតជាមួយនឹងក្រុម Alaves នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញ។ក្នុងការប្រកួតលើកដំបូងរបស់ក្លិបBarcelonaក្រោយការបណ្តេញគ្រូបង្វឹកRonal Koeman ចេញពីតំណែងនោះ ក្រុមទាំងពីរទទួលបានម្នាក់មួយពិន្ទុដោយលទ្ធផលក្រោយចប់ការប្រកួតគឺ ១-១

ក្លិបBarcelona បានចេញសេចក្តីថ្លែងការណ៍មួយថាSergio Aguero បានមានបញ្ហាឈឺទ្រូងរបស់គាត់ហើយក៏ត្រូវបានផ្លាស់ប្តូរដោយកីឡាករPhilippe Coutinho ជំនួសវិញនៅក្នុងតង់ទី១ ហើយក៏បានបញ្ជូនកីឡាករSergio Agueroទៅកាន់មន្ទីពេទ្យដើម្បីធ្វើការពិនិត្យផងដែរ។

លោក Sergi Barjuan ដែលជាអ្នកចាត់ការទូរទៅបណ្តោះអាសន្នរបស់ក្លិប Barcelona បានថ្លែងថាAgueroបានប្រាប់ខ្ញុំថាគាត់វិលមុខបន្តិចបន្តួច គាត់បានដួលនៅលើទីលានហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យដោយមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេពេលនេះ។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំនេះបានផ្លាស់ចេញពីក្រុមManchester Cityបន្ទាប់ពីលេងឲ្យក្រុមនេះរយៈពេល១០ឆ្នាំ មកកាន់ប្រទេសអេស្ប៉ាញចូលរួមជាមួយនឹងក្រុម Barcelonaក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ៕

ដោយ៖ ភារៈ


ចែករំលែក៖