ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯក French Open កីឡាការិនី Krejcikova រំភើបចិត្តបានឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Billie Jean King Cup

ចែករំលែក៖

ម្ចាស់ជើងឯក French Open នាង Barbora Krejcikova បាននិយាយថា នាងនឹងមិនដែលបាត់បង់ឱកាសដើម្បីតំណាងឱ្យសាធារណរដ្ឋឆេកក្នុងព្រឹត្តិការណ៍ Billie Jean King Cup នៅសប្តាហ៍ក្រោយនោះទេ បើទោះបីជាការប្រកួត WTA Finals ជិតឈានមកដល់ក៏ដោយ។

កីឡាការិនី Krejcikova កីឡាករលំដាប់លេខពិភពលោកនឹងក្លាយជាកីឡាការិនីដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងព្រឹត្តិការណ៍នេះនៅទីក្រុង Prague និងជាកីឡាការិនីតែម្នាក់គត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត WTA Finals រដូវកាលក្រោយដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Guadalajara ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា។

កីឡាការិនីកំពូលទាំងនៅលើពិភពលោកដូចជា កីឡាការិនីអូស្ត្រាលី Ash Barty, Aryna Sabalenka របស់បេឡារូ និងកីឡាការិនីឆេក Karolina Pliskova នឹងមិនមានវត្តមានសម្រាប់ក្រុមរបស់ពួកគេនៅទីក្រុង Prague ទេ។

Krejcikova បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំតែងតែចង់តំណាងឱ្យសាធារណរដ្ឋឆេក ជាពិសេសនៅពេលដែលយើងធ្វើម្ចាស់ផ្ទះ។ វាប្រាកដណាស់តាំងពីដំបូងមកថាខ្ញុំចង់លេង. លេងនៅផ្ទះ និងតំណាងប្រទេសនោះជារឿងដ៏ធំបំផុតសម្រាប់អត្តពលិក”។

កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបន្តថា “ខ្ញុំពិតជាទន្ទឹងរង់ចាំដឹកនាំក្រុមនេះ យើង​មាន​ក្រុម​ល្អ​ខ្លាំង​ណាស់។ ខ្ញុំគិតថាវានឹងក្លាយជាសប្តាហ៍ដ៏ល្អឥតខ្ចោះសម្រាប់ពួកយើង ខ្ញុំ​មិន​អាច​រង់​ចាំ​លេង​នៅ​មុខ​ហ្វូង​មនុស្ស​ឆេក​បាន​ទេ

សូមបញ្ជាក់ថា កីឡាការិនីសញ្ជាតិឆេក Barbora Krejcikova បានឈ្នះពានរង្វាន់ Billie Jean King Cup ដែលជាអតីតពានរង្វាន់ Fed Cup ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១១

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖