ព័ត៌មានទាន់ហេតុការណ៍៖

ថយចុះច្រើន ៖ ខណៈរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីចំនួន៩៥នាក់, ជាសះស្បើយ១៩៣នាក់, ស្លាប់ចំនួន ៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៩៥នាក់, អ្នកជំងឺចំនួន១៩៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៧នាក់ (ក្នុងនោះ៥នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៖ សរុបចំនួន១១៨,៥២២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៧២៧នាក់, ស្លាប់សរុបចំនួន២,៧៨៨នាក់។ 

សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៩៨%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ១០១,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖ សិលា


ចែករំលែក៖