ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី : ថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា,  ថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ កន្លងមកនេះ។ អ្នកតំណាងរាស្រ្តរូបនេះបានបញ្ជាក់ទៀតថា, ការប្រកាសបើកឡើងវិញនូវប្រក្រតីភាពថ្មីនេះ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ដោយប្រកែកមិនបាន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ តាមរយៈការដាក់ចេញនូវយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។ 

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ខ្ញុំសូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋយើងទាំងអស់ និងក៏សូមឆ្លៀតឱកាសនេះ អំពាវនាវផងដែរឲ្យប្រជាពលរដ្ឋយើងទាំងអស់បន្តគោរពនូវវិធានការសុខាភិបាល ដែលបានដាក់ចេញដោយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ព្រោះថា ការបន្តរស់នៅដោយសុខសាន្តក្នុងប្រក្រតីភាពថ្មី វាអាស្រ័យលើការចូលរួមរបស់យើងម្នាក់ៗ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖