ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល​និងសហគមន៍​ប្រចាំខែតុលា​ លេីកទិសដៅអនុវត្តបន្ត​ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី០១ ខែវិច្ចិកា​ ឆ្នាំ២០២១​ នាសាលប្រជុំ​នៃស្នងការដ្ឋាន​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល​ និងសហគមន៍​ប្រចាំខែតុលា​ លេីកទិសដៅអនុវត្តបន្ត​ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន​ ។ 

  សមាសភាព​ចូលរួម​ប្រជុំមានលោក​-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​នាយការិយាល័យជំនាញ​ លោកអធិការ​នគរបាលស្រុក-ក្រុង​ លោក-លោកស្រី​ អធិការរងទទួលដឹកនាំផែនការងារសេនាធិការ​-ការងារអត្តសញ្ញាណកម្ម​ និងការងារអគ្គិភ័យ​ ។ 

ក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ មានប្រសាសន៍ថា៖ គ្រប់ការិយាល័យជំនាញ គ្រប់អធិការដ្ឋានក្រុង/ស្រុកទាំងអស់ត្រូវយកចិត្តទុក្ខដាក់ខ្ពស់រាល់សភាពការណ៍ដែលកើតឡើងចំពោះមុខ ទាំងការងារសេនាធិការ, ការងារសន្តិសុខ, ការងារទប់ស្កាត់បទល្មើស, ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ,ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងប្រមូលព័ត៌មានឱ្យបានច្បាស់ដើម្បីធ្វើការដោះស្រាយ។ ជាពិសេសខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវមាន​វិន័យ មានក្រមសីលធម៌ វិជ្ជាជីវៈជាមន្រ្តីនគរបាលជាតិ និងត្រូវគោរពឲ្យបាននូវវិន័យលេខ០០៦ ដែលជាវិន័យរបស់កងកម្លាំង៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖