ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Blueprint 2021-2025 របស់ក្រុមហ៊ុន Malaysia Healthcare គឺជាផែនទីដែលចង្អុលបង្ហាញពីបំណងប្រាថ្នាប្រកបដោយនិរន្តរភាពនាពេលអនាគត

ចែករំលែក៖

ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Malaysia Healthcare Travel Council គម្រោងផែនការនេះ មានគោលបំណងប្រែក្លាយប្រទេសម៉ាឡេស៊ីទៅជាគោលដៅទេសចរណ៍ថែទាំសុខភាពដ៏ល្អបំផុតនៅឆ្នាំ២០២៥

ទីក្រុងគូឡាឡាំពួ ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ ២០២១ នៅថ្ងៃនេះលោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១២០២៥ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ Malaysia Healthcare (MHTC) គម្រោងផែនការនេះគឺជាកម្លាំងចលករជំរុញវិស័យឧស្សាហកម្មសម្រាប់ដឹកនាំភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនៅក្នុងការផ្តល់នូវបទពិសោធន៍ទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដ៏ល្អបំផុតនៅឆ្នាំ ២០២៥ពិធីបើកសម្ពោធនេះក៏មានការចូលរួមផងដែរពី YBhg Dato’ Mohd Shafiq bin Abdullah អគ្គលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី និងបណ្ឌិត YBhg Tan Sri Dato’ Seri Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី

គម្រោងផែនការនេះ មានគោលបំណងពង្រឹងប្រព័ន្ធអេកូទេសចរណ៍ថែទាំសុខភាពដែលមាននាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងម៉ាកយីហោ Malaysia Healthcare និងពង្រីកសេវាផ្តល់ការថែទាំសុខភាពរបស់ម៉ាឡេស៊ីសម្រាប់ណែនាំទៅកាន់ទីផ្សារគោលដៅផ្សេងៗបន្ថែមទៀត។ យុទ្ធសាស្ត្រគន្លឹះនៃគម្រោងផែនការនេះរួមមាន

ការកែលម្អគុណភាពនៃការថែទាំវេជ្ជសាស្រ្ត
ការធ្វើដំណើររបស់អ្នកជម្ងីជាលក្ខណៈឌីជីថល
ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាគោលដៅឈានមុខគេលើពិភពលោកដែលផ្តល់សេវាវេជ្ជសាស្ត្រ ក្នុងតម្លៃសមរម្យជូនដល់អ្នកទេសចរដើម្បីថែទាំសុខភាព និង
លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចរបស់ម៉ាឡេស៊ី រួមជាមួយនឹងជំហររបស់ខ្លួនជាគោលដៅដែលមានសុវត្ថិភាព និងគួរជាទីទុកចិត្តទាំងការផ្តល់សេវាវេជ្ជសាស្រ្ត និងការកម្សាន្ត។

ថ្លែងក្នុងឱកាសនៃការបើកសម្ពោធ YB Khairy Jamaluddin បានសង្កត់ធ្ងន់ថា ចំពោះផែនការ និង បំណងប្រាថ្នាទាំងអស់ដែលបានបញ្ជាក់នៅថ្ងៃនេះ យើងត្រូវចាំថា គោលដៅជាអវសាន្តគឺដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាពសម្រាប់ប្រព័ន្ធថែទាំសុខភាព។ ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្នដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ដំណាក់កាលនៃការឆ្លងរាលដាលក្នុងតំបន់ដែរ ក៏មានភាពចាំបាច់ដូចគ្នាផងដែរនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ឧស្សាហកម្មទាំងអស់ក្នុងការប្រតិបត្តិគម្រោងផែនការនេះប្រកបដោយឧត្តមភាព។ ខ្ញុំសូមជំរុញឱ្យមានការពង្រឹងកិច្ចសហការឆ្លងដែនផ្នែកថែទាំសុខភាពកាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងប្រទេសនានាកាន់តែប្រកបដោយប្រសិទ្ធភាព នៅក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែមាននិរន្តរភាពជាងនៅទូទាំងពិភពលោក

ក្នុងនាមជាទីភ្នាក់ងារដែលទទួលអាណត្តិក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាព MHTC សម្លឹងឆ្ពោះទៅជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនកាន់តែរឹងមាំថែមទៀតដែលជាកត្តាជោគជ័យមិនអាចប្រកែកបាន នៅពីក្រោយភាពរីកចម្រើនរបស់ Malaysia Healthcare។ នៅពេលដែលរដ្ឋាភិបាលបន្តវិនិយោគលើឧស្សាហកម្មនេះ ក្រុមប្រឹក្សាបានចាប់ដៃគូជាមួយតួអង្គសំខាន់ៗពី     វិស័យឯកជនដូចជាការថែទាំសុខភាព សុខុមាលភាព បដិសណ្ឋារកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងលើសពីនេះដែលនៅតែរក្សាជំហរឥតងាករ៉េក្នុងការបន្តធ្វើឱ្យឧស្សាហកម្មនេះមានការរីកចម្រើន

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១២០២៥ គឺជាគោលការណ៍ណែនាំពិសេសមួយដើម្បីស្តារវិស័យឧស្សាហកម្មនេះឆ្ពោះទៅរកដំណាក់កាលនៃការឆ្លងរីករាលដាលក្នុងតំបន់ដោយផ្អែកលើភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលស្តែងឱ្យឃើញតាមរយៈការគាំទ្រនូវកំណើនរបស់ Malaysia Healthcare រហូតមកទល់ពេលនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់Malaysia Healthcare ស្តែងឱ្យឃើញច្បាស់តាមរយៈការអនុញ្ញាតឱ្យតួអង្គក្នុងវិស័យឧស្សាហកម្មដឹកនាំ      តួនាទីរៀងៗខ្លួនប្រកបដោយភាពល្អឥតខ្ចោះស្របតាមគម្រោងផែនការនេះ

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១២០២៥ នឹងត្រូវអនុវត្តជាពីរដំណាក់កាលសំខាន់ៗ ដោយផ្តោតជាចម្បងលើបទពិសោធន៍នៃដំណើរទេសចរថែទាំសុខភាព​៖

i. ដំណាក់កាលស្តារឡើងវិញ (២០២១២០២២) ពង្រឹងការយល់ដឹងអំពីការផ្តល់សេវាគុណភាពលំដាប់ពិភពលោករបស់Malaysia Healthcare និងលើកកម្ពស់បទពិសោធន៍អ្នកជម្ងឺតាមរយៈការខិតខំប្រឹងប្រែងផ្នែកឌីជីថល។
ii. ដំណាក់កាលស្ថាបនាឡើងវិញ (២០២៣២០២៥) តួអង្គក្នុងវិស័យឧស្សាហកម្មក្នុងការធ្វើការរួមគ្នាដើម្បីបង្កើនការយល់ដឹងអំពីការផ្តល់សេវាចំណែកទីផ្សាររបស់ Malaysia Healthcare ដូចជា មណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia) មណ្ឌលជំងឺបេះដូងអាស៊ី (Cardiology Hub of Asia) និងមជ្ឈមណ្ឌលថែទាំមហារីក (Cancer Care Centre) ដ៏ល្អឥតខ្ចោះ។

MHTC ក៏កំពុងបង្កើតកម្មវិធីមន្ទីរពេទ្យទេចរណ៍វេជ្ជសាស្ត្រឈានមុខគេ (Flagship Medical Tourism Hospital) ផងដែរដើម្បីបន្តពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ីជាគោលដៅថែទាំសុខភាពឈានមុខគេ ក៏ដូចជា​ ​ធ្វើការអភិវឌ្ឍប្រទេសម៉ាឡេស៊ីក្លាយទៅជាគោលដៅនៃការរស់នៅពេលចូលនិវត្តន៍។

សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១​​​២០២៥ សូមទាញយកច្បាប់ចម្លងតាមរយៈគេហទំព័ររបស់ MHTChttps://www.mhtc.org.my/malaysiahealthcare-travel-industry-blueprint/

ដើម្បីសាកសួរព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ៖ Vanessa Tan vanessa.tan@mhtc.org.my

ផ្នែកទំនាក់ទំនងសាធារណៈ និង    សាជីវកម្ម

Shobena Singam

shobena@mhtc.org.my

ផ្នែកទំនាក់ទំនងសាធារណៈ និង សាជីវកម្ម

អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី

ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council: MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើដំណើរថែទាំសុខភាពរបស់ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ២០០៩ MHTC ធ្វើការជាមួយដៃគូសម្របសម្រួលឧស្សាហកម្ម និង អ្នកផ្តល់សេវាកម្ម ក្នុងការសម្របសម្រួលនិងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីរីកចម្រើន ក្រោមម៉ាកយីហោ «ការថែទាំសុខភាពម៉ាឡេស៊ី» (Malaysia Healthcare) ដែលមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅថែទាំសុខភាពសកលលោកឈានមុខគេ៕

 


ចែករំលែក៖