ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក យឹម លាង ជួបពិភាក្សាការងារជាមួយលោក Anthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជួបពិភាក្សាការងារជាមួយលោក Anthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា, អង្គភាពនាយកដ្ឋានអង្គរក្ស ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានអោយដឹងថា, លោក ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស​ បានទទួលជួបជាមួយលោក Anthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទទួលការងារសន្តិសុខ និងលោក Neil Sharpe លេខាស្ថានទូត ដើម្បីពិភាក្សាការងារការពារសន្តិសុខ សុវត្ថិភាព ក្នុងកំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយលោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលី ដែលនឹងត្រូវមកទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ។

តាមរយៈកិច្ចប្រតិបត្តិការអន្តរជាតិនៃប្រទេសទាំង២ គឺកម្ពុជានិង ប្រទេសអូស្ត្រាលី តែងមានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យការទូត។ ជាក់ស្តែងលោកអគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃនេះបានជួបពិភាក្សាការងារ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖