ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន?តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។

សម្តេចតេជោ បានលើកឡើងថា, ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។

ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។

សម្តេចតេជោ ហ៊ុនសែន សូមជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើននិងរៀនសូត្របានល្អ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,០៥%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ១០១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖