ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២

ចែករំលែក៖

រាជធានីភ្នំពេញ៖ថ្ងៃទីខែវិច្ឆិកា ឆ្នាំ២០២១ ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថាព្រីនស៍ គ្រុប) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាពិតជាមានមោទភាពដែលកញ្ញា ឈុតចិន្តា ជាបុគ្គលិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត(Prince Real Estate ) បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញានៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែលការប្រកួតប្រជែងនេះមានការរៀបចំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា MFAIC”)កញ្ញាចិន្តាគឺជាបុគ្គលិកមួយរូប ក្នុងចំណោមបុគ្គលិកដែលបានចូលរួមចំនួន៤រូបរបស់ក្រុមហ៊ុនព្រីនស៍។

សម្រាប់​ជ័យលាភីនេះ កញ្ញាចិន្តាបានទទួលនូវ​រង្វាន់​ជា​សាច់​ប្រាក់ចំនួន​១ពាន់ដុល្លារ​សហរដ្ឋអាមេរិក ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(“MFAIC”) ដើម្បីទទួលស្គាល់ពីការខិតខំប្រឹងប្រែងនិងស្នាដៃរបស់គាត់ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានសម្រេចផ្តល់ប្រាក់រង្វាន់​បន្ថែមជូនដល់កញ្ញាចិន្តា នូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ ចំណែកឯ អ្នកដែលបានចូលរួម​ចំនួនបីរូប​ផ្សេងទៀត​ក៏​បាន​ទទួល​បាន​រង្វាន់​ជាការកោតសរសើរលើកទឹកចិត្ត​ផងដែរ។ ចំពោះនិមិត្តសញ្ញាដែលទទួលជ័យលាភីត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”)​​ បានប្រកាសជាផ្លូវការនៅថ្ងៃទី ២៨ខែតុលានេះនៅពេលដែលកម្ពុជាធ្វើជានិមិត្តរូបនៃការកាន់តំណែងជាប្រធានអាស៊ានបន្តពីប្រទេសប្រ៊ុយណេជាផ្លូវការ

អាស៊ាន ដែលមានឈ្មោះជាផ្លូវការហៅថា ​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​​(ASEAN) គឺជា​សហគមន៍​សេដ្ឋកិច្ច​ដ៏លេចធ្លោ ដែល​ផ្តល់នូវអត្ថប្រយោជន៍​ជូនដល់​ប្រទេស​ដែលជា​សមាជិកទាំងឡាយ។ កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំក្រោយនេះ នឹងបង្ហាញពីចំណុចសំខាន់មួយក្នុងការស្តារឡើងវិញក្រោយពីវិបត្តិនៃជម្ងឺរាតត្បាត ខណៈកិច្ចប្រជុំនេះនឹងត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសនានាជុំវិញពិភពលោក។ និមិត្តសញ្ញនេះនឹងក្លាយជារូបភាពតំណាងតែមួយគត់ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយក៏នឹងក្លាយជាកេរ្តិ៍ដំណែលដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងកំណត់ត្រាឯកសាររបស់អាស៊ានផងដែរ។

ការ​រចនា​និមិត្តសញ្ញា​ដែលបាន​ទទួល​​ជ័យ​លាភី​នេះបង្ហាញ​ពី «ផ្កា​ឈូក​ចំនួន១០ស្រទាប់ដែល​ហ៊ុមព័ទ្ធទៅ​ដោយ​រង្វង់​ពណ៌​មាសដែល​មាន​និមិត្តសញ្ញា​អាស៊ាន​នៅ​ចំ​កណ្តាល​»​ កញ្ញាចិន្តាបានធ្វើការពន្យល់ថាគឺ​តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសជាសមាជិកអាស៊ានទាំង១០ដែលធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នា ក្នុងដំណើរស្វែងរកនូវសុខសន្តិភាពរបស់ពួកគេដើម្បីភាពរុងរឿងនិងភាពសុខដុមរមនា។ ពណ៌​នៃ​ស្រទាប់​ផ្កាឈូក​ទាំង១០គឺ​ជា​ដកស្រង់ចេញពីពណ៌​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រធានហើយក៏​ជា​ប្រទេស​ម្ចាស់ផ្ទះ​អាស៊ាន​នាឆ្នាំ២០២២ផងដែរ

សិ្ថតក្នុងវ័យ ២៩ ឆ្នាំកញ្ញាចិន្តាបានចូលបម្រើការងារក្នុងក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត(Prince Real Estate ) តាំងពីដើមឆ្នាំ​២០២០ បានឱ្យដឹងថានៅពេលទំនេរគាត់ចូលចិត្តគូររូបលេង ហើយក្រោយ​​មកក៏មានការជម្រុញឲ្យចូលរួមប្រកួតប្រជែងជាមួយមិត្តរួមការងារ ទើបក៏ដាក់ពាក្យចូលរួម។ ពេលនោះគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោនិមិត្តសញ្ញាបស់គាត់ទទួលបានជ័យជម្នះ ប៉ុន្តែគាត់ក៏បានរំពឹងថានិមិត្តសញ្ញានេះវាបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រទេសអាស៊ានទាំង១០នឹងបន្តធ្វើការរួមគ្នាដើម្បីជម្នះបញ្ហាប្រឈម ដែលប្រជាជាតិនីមួយៗកំពុងជួបប្រទះ ហើយអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ានទាំងមូលផងដែរ

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា «នៅក្រុមហ៊ុនព្រីនស៍គ្រុប យើងតែងតែរីករាយនៅពេលដែលឃើញបុគ្គលិករបស់យើងបានចូលរួមក្នុងការបង្កើតស្នាដៃថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ហើយការរួម​ចំណែក​របស់កញ្ញាចិន្តាគឺជាគំរូដ៏ល្អ សម្រាប់ផ្នត់គំនិតក្នុងនាមជាបុគ្គលិក ដែលអាចស្វះស្វែងរកភាពរកពានរង្វាន់សម្រាប់ស្ថាប័នខ្លួនបាន» លោកក៏បានបន្តទៀតថា «ពួកយើងសង្ឃឹមយ៉ាងមុតមាំថានិមិត្តសញ្ញាដែលទទួលបានជ័យលាភីនេះ នឹងក្លាយជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក យើងនឹងបន្តទៀតជួយគាំទ្រដល់គំនិតផ្តួចផ្តើមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២នេះ»

គួរបញ្ញាក់ផងដែរថា ការ​ធ្វើជា​ប្រធាន​អាស៊ាននេះ​ត្រូវ​បានផ្លាស់ប្តូរគ្នាជា​រៀងរាល់ឆ្នាំ​ដោយ​ផ្អែកទៅលើ​លំដាប់​អក្ខរ​របស់​ប្រទេសដែលជាសមាជិក​អាស៊ាននីមួយៗ។ កម្ពុជា​បាន​ចូល​រួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​ក្នុង​ខែ​មេសាឆ្នាំ​១៩៩៩ហើយ​កម្ពុជាបានធ្វើជាប្រធានអាស៊ាន​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១២។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបរិច្ចាគថវិការចំនួន១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលប្រទេសឡាវ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានទទួលស្គាល់ដោយសហគ្រាសអាស៊ី (Enterprise Asia) ចំពោះភាពជាសហគ្រិនដែលមានទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវប្រចាំនៅតំបន់អាស៊ីឆ្នាំ២០២១ (“AREA”)ផងដែរ នេះជាពានរង្វាន់ទីប្រាំមួយហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបទទួលបាននៅក្នុងឆ្នាំនេះ ដោយសារតែក្រុមអ្នកវិនិច្ឆ័យថ្នាក់តំបន់ និងអន្តរជាតិបានទទួលស្គាល់ថា       សម្ព័ន្ធនេះពិតជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធុរកិច្ចក្នុងតំបន់អាស៊ីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងទូទាំងតំបន់អាស៊ានពិតប្រាកដមែន

ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ  វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន​ Awesome Global Investment Group ​។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មច្រើនជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង    ដើរ​តួ​នាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Groupកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះ​សីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

កញ្ញាចាន់ សុម៉ាល្លីស​​​
Two Way Public Relations
ទូរសព្ទលេខ៖ +៨៥៥ ​៦៩​៥៣៣​ ​៣៣២​​
អ៊ីម៉ែល៖somalis@twowaypr.com


ចែករំលែក៖