ភំ្នពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូហុងដារបស់គេនៅថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទីយប់ត្រង់ចំណុចច្រកចូលផ្លូវលំ ក្នុងក្រុមទី១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះឃ្វី សាវឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៧៤២E2 ក្រុមទី១ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះសម្បត្តិ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុង សំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ។
សម្ភារដកហូតមាន សោម៉ូតូចំនួន០១ (របស់ជនរងគ្រោះ), ម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH-6744 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅជាប់កនែ្លងលក់គុយទាវឆារបស់ខ្លួនក៏ស្រាប់តែមានជនសង្ស័យមា្នក់បានដើរចូលមកហូបគុយទាវឆា។ ពេលហូបរួច ជនសង្ស័យឃើញម៉ូតូរបស់ជនរងគ្រោះចតទុកចោលពុំបានដកសោក៏ធើ្វសកម្មភាពលួច តែត្រូវជនរងគ្រោះឃើញក៏ស្រែកថាចោរៗផ្អើលអ្នកជិតខាងជួយដេញចាប់ក៏ជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលទួលសងែ្ក១ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា