ប្រទេសអូស្ត្រាលី ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី បានទទួលស្គាល់វ៉ាក់សាំងចិនប្រភេទ Sinopharm (Vaccine Approval-GTA) បន្ថែមលើវ៉ាក់សាំងចិន Sinovac ក្នុងការអនុញ្ញាតឱ្យដំណើរចូលប្រទេសអូស្ត្រាលី ដោយមិនធ្វើចត្តាឡីស័ក បន្ទាប់ពីចាក់បាន២ដូសពេញលេញ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី សូមជូនព័ត៌មានបន្ថែមដល់សិស្ស-និស្សិត និងបងប្អូន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឬស្នាក់នៅប្រទេសអូស្ត្រាលី ថា កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលី (Therapeutic Goods Administration-TGA) Gsequanhaos Sinopharm (BBIBP-CorV) (បន្ថែមលើការទទួលស្គាល់វ៉ាក់សាំងចិន Sinovac) ក្នុងការអនុញ្ញាតឲ្យអ្នកដំណើរចូលមកអូស្ត្រាលីដោយពុំធ្វើ ចត្តាឡីស័កបន្ទាប់ពីចាក់បានពេញលេញរួចរាល់ (ចំនួន២ដូស)។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ ការបើកព្រំដែនអន្តរជាតិ ជំហានដំបូង អនុវត្តនៅរដ្ឋពីរសិន គឺ រដ្ឋ New South Wales និង Victoria។ ចំណែកការធ្វើដំណើរចូលមកតាមរដ្ឋ ផ្សេងៗតម្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែលទោះបីបានចាក់វ៉ាក់សាំង ២ ដូសរួចហើយក៏ដោយ។ បច្ចុប្បន្ន ប្រភេទវ៉ាក់សាំង ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលអូស្ត្រាលីមាន AstraZereca Vaxzevria, AstraZereca COVISHIELD (India), Pfizer/Biontech Comirnaty, Moderna Spikevax, Janssen-Cilag COVID Vaccine, Sinovac Coronavac Sh Sinopharm
ដើម្បីជៀសវាងការខកជើងយន្តហោះឬការពន្យារពេលទាក់ទងនឹង Vaccination Certificate/ Vaccine Passport/ Vaccination Card សម្រាប់ការធ្វើដំណើរ សូមបងប្អូនសួរបញ្ជាក់ និងផ្តល់ព័ត៌មានពិស្តារអំពីកាតចាក់វ៉ាក់សាំងនៅ ក្នុងស្រុកជាមួយក្រុមហ៊ុនលក់សំបុត្រយន្តហោះ ដើម្បីក្រុមហ៊ុននោះសួរបញ្ជាក់ និងសុំការសម្រេចពីអាជ្ញាធរពាក់ព័ន្ធ របស់អូស្ត្រាលីជាមុន។
ជាមួយគ្នានេះ សម្រាប់បងប្អូនពលរដ្ឋខ្មែរ ឬបរទេសដែលចង់ទៅកម្ពុជា ក្នុងករណីបានចាក់វ៉ាក់សាំងបាន ពេញលេញហើយ (ចំនួន២ដូស) ការធ្វើចត្តាឡីស័កនឹងត្រូវកំណត់ត្រឹមចំនួន ៧ ថ្ងៃ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងស្ថានទូត
Email: camemb.aus@mfaic.gov.kh, Tel: (+61) 262 738 064/262 735 867
អាស្រ័យហេតុនេះ សូមបងប្អូនសិស្ស-និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបតាមការគួរ៕
ដោយ ៖ សិលា