ខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United កំពុងតែមានមន្ទិលសង្ស័យសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយក្រុម Manchester City បន្ទាប់ពីរងរបួសសរសៃពួរ។
កីឡាករដែលជួយឲ្យបារាំងឈ្នះជើងឯក World Cup វ័យ២៨ឆ្នាំរូបនេះបានដួលសន្លប់បន្ទាប់ពីប្រកួតបាន៣៨នាទីក្នុងការប្រកួតក្របខ័ណ្ឌChampions League របស់ Man United ២-២ ជាមួយនឹង Atalantaកាលពីថ្ងៃអង្គារ។
ខ្សែការពារ Victor Lindelof ក៏មានការសង្ស័យផងដែរបន្ទាប់ពីខកខានការប្រកួតនៅក្នុងប្រទេសអុីតាលី ខណៈដែល Varane បានត្រឹមតែត្រឡប់ពីរបួសក្រលៀនក្នុងជ័យជម្នះ ៣-០ កាលពីចុងសប្តាហ៍មុននៅលើទឹកដីក្រុម Tottenham ។
អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaerបាននិយាយថា Varane នឹងត្រូវបានវាយតម្លៃនៅថ្ងៃពុធនេះ។ គាត់បានបន្ថែមថា “មើលដំបូង មានអារម្មណ៍ថា សរសៃពួររបស់គាត់មានបញ្ហាគាត់មិនចង់ប្រថុយអ្វីទេ ហើយការវាយតម្លៃដំបូងមើលទៅមិនល្អទេសម្រាប់របួសរបស់គាត់” ។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Atalata កាលពីរាត្រីថ្ងៃអង្គារក្នុងលទ្ធផល២ទល់២ ដែលធ្វើឲ្យក្រុមនេះទទួលបាន៧ពិន្ទុនៅពូល F។ Man Utd ដែលឈរនៅលេខ៥នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គូប្រជែងក្រុមលេខ៣ Man City ក្នុង Premier League វេលាម៉ោង៦និង៣០នាទីល្ងាច ដែលក្រុមរបស់លោក Ole Gunnar Solskjaer តាមពីក្រោយក្រុមរបស់លោក Pep Guardiola ចំនួន៣ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)