ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល អង្ករ ២តោន ទឹកត្រី និងទឹកស៊ីអ៉ីវ ៥០យួរ ដែលជាអំណោយរបស់ លោក ជែម ផាក នាយកប្រតិបត្តិ ក្រុមហ៊ុន អេឡេហ្វេន  ខេ អ ស៊ី សឺវីសឯ.ក តាមរយៈ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ 

បានថ្លែងអំណរគុណ កោតសរសើរចំពោះសប្បុរសជនជាម្ចាស់អំណោយ នៃក្រុមហ៊ុន អេឡេហ្វេន  ខេ អ ស៊ី សឺវីសឯ.ក ដែលបានចូលរួមចំណែកជាមួយខេត្តស្វារៀង ក្នុងស្មារតី និងកាយវិការមនុស្សធម៌ ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិធានការចំណាត់ការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ការងារមនុស្សធម៌ ក៏ដូចជាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖