ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួច កាត់ខ្សែភ្លេីង

ចែករំលែក៖

ភំ្នពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណីលួច(កាត់ខ្សែភ្លេីង)នៅចំណុចផ្ទះលេខ១០កា ផ្លូវ១៨០០ភូមិ ទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

– ជនរងគ្រោះឈ្មោះ ច្រឹក ហ៊ត ភេទ ប្រុស អាយុ៦១ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០កា ផ្លូវ១៨០០ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។

– ជនសង្ស័យទី១ឈ្មោះ សុិន វុន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ។

-ជនសង្ស័យទី២ឈ្មោះ ទៀង វុទ្ធី ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិ លៀបទង់ ឃុំ- សង្កាត់ទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំ។
+សម្ភារះដកហូតមាន៖
-ដង្កាប់ចំនួន០១
-កូនសោរចំនួន០៣
-ខ្សែភ្លើងចំនួន ០៤ ដុំ ប្រវែង ២០ ម៉ែត្រ(បានប្រគល់ជូនជនរងគ្រោះវិញ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា នៅថ្ងៃទី ០៣ខែ វិច្ចិការ ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទីមានជនសង្ស័យមានគ្នា០២នាក់ ឈ្មោះ សុិន វុន ភេទ ប្រុស អាយុ ៤៦ឆ្នាំ និងកូនឈ្មោះ ទៀង វុទ្ធី ភេទ ប្រុស អាយុ ១៦ ឆ្នាំ បានធ្វើសកម្មភាពយកដង្កាប់កាត់ខ្សែភ្លើងពេលនោះម្ចាស់ផ្ទះបានស្រែកឆោឡោឡើងឲ្យអ្នកជិតខាងធ្វើអរាគមន៍ឃាត់ខ្លួន ស្របពេលកំលាំងខណ្ឌប៉ុស្តិ៍កំពុងល្បាត ក៏បាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖