ភ្នំពេញ៖ រូបភាពមួយសន្លឹកដែលបានផុសដោយ សកម្មជនប្រឆាំងនៅបរទេសឈ្មោះ(Chamroeurn Khmer បានបង្ហាញរូប ភរិយាលោក កែម ឡី គឺអ្នកស្រី បូរ រចនា ថត ជាមួយបុរសម្នាក់ក្នុងរថយន្តជាមួយទឹកមុខរីករាយ និងបានសរសេរថា៖ «នេះគឺរូបអតីតភរិយាលោក កែម ឡី ថតជាមួយអនាគតគ្រួសារក្រោយ។ ជូនពរ! (ខ្ញុំសុំមិនអត្ថាធិប្បាយអ្វីទេ បងប្អូនមើល ហើយយល់យ៉ាងណាស្រេចលើបងប្អូនចុះ) តែបើ សួរថា ការពិតទេ? បាទ គឺជាការពិត» ។
សូមបញ្ជាក់ថា, បន្តពីក្រោមរូបដែលផុសនោះមានទាំងសារជូនពរ និងសារសោកស្តាយ។ ការជូនពរនោះគឺពួកគេថា អ្នកស្រី បូ រចនា មានអ្នកថែរក្សាមានទីពឹងផ្អែក តែសារដែលសោកស្តាយនោះគឺបានចោទប្រកាន់ អ្នកស្រីថាបានយកប្តីអ្នកដទៃកំពុងបំផ្លាញគ្រួសារ របស់អ្នកដទៃ។
ប្រភពពីសហគមន៍ខ្មែរនៅអូស្រ្តាលីបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេសថា, ជារឿងដែលមិនអាច ទទួលយកបាននឹងបង្ហាញការហួសចិត្ត ខណៈបុរសដែលមានទំនាក់ទំនងជាមួយអ្នកស្រី បូ រចនា ជាបុរសដែលមានប្រពន្ធនិងមានកូន៤នាក់ រួចទៅហើយ។ គាត់បានឱ្យដឹងថាភរិយាបុរសនោះ មានទំនាក់ទំនងជិតស្និតជាមួយអ្នកស្រី បូ រចនា រហូតរាប់គ្នាជា «បងប្អូនធម៌» ថែមទៀតផង តែ ចុងក្រោយបានត្រឹមការឈឺចាប់។
ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបកស្រាយយ៉ាងណាពីអ្នកស្រី បូ រចនា ខណៈដែលរឿងអាស្រូវយកប្តីរបស់គ នេះត្រូវបានអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីបង្ហាញ ការខកចិត្តជាខ្លាំង។
ដោយឡែក អាណិកជនខ្មែរនៅអូស្ត្រាលី អ្នកស្រី សុភី បាន លើកឡើងប្រាប់សារព័ត៌មានដដែលថា ៖ «គេគ្រប់ គ្នាហួសចិត្ត! ពេលទើបមកដល់ខ្មែរយើងសឹង លើកទូល។ តែឥឡូវអស់ហើយ!»សូមរម្លឹកថា, លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី ភរិយារបស់លោកគ្រូអ្នកស្រីកបូ រចនា កំពុងមានផ្ទៃពោះផងនោះជាមួយកូនប្រុស៤នាក់បាន ចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ មុននឹង ត្រូវបានសិទ្ធិរស់នៅប្រទេសអូស្រ្តាលីនៅ ឆ្នាំ២០១៨។ គិតរហូតមកដល់ពេលនេះមានរយៈ ពេលជាង៣ឆ្នាំហើយដែលអ្នកស្រីនិងកូនទទួល បានសិទ្ធិជ្រកកោននៅទឹកដីនៃប្រទេសអូស្ត្រាលី។
សូមជម្រាបជូនថា, អង្គភាព”នគរដ្រេហ្គន” រងចាំការបកស្រាយគ្រប់ពេល ប្រសិនបើភាគីទាំងផ្តល់ការពិតជូនសាធារណជន ៕
ដោយ៖ សិលា