ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍សម្រេចឲ្យបើកបៀរហ្គាឌិនឡើងវិញទូទាំងប្រទេសហើយ ខណៈកម្ពុជាគ្រប់គ្រងស្ថានភាពកូវីដ-១៩ មិនឱ្យរាលដាល !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសម្រេចឲ្យមាន ការបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញនៅទូទាំងប្រទេស តាមការឯកភាពរបស់នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុនសែន។

សូមបញ្ជាក់ថា, ក្នុងលិខិតចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍លោក ថោង ខុន បានជម្រាប អភិបាលខេត្តរាជធានីទាំងអស់ ឱ្យអនុញ្ញាតបើក ដំណើរការអាជីវកម្មបៀរហ្គាឌិនវិញ តែតម្រូវឲ្យ ពិនិត្យលើវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម។

ទោះជាយ៉ាងណាលោក ថោង ខុន បានឲ្យបន្ត តាមដានសកម្មភាពអាជីវកម្មជាប្រចាំដើម្បីចូល រួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន សម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីសម្រេចជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឲ្យអត្រានៃការឆ្លងជំងឺ នេះកាន់តែថមថយទៅ៕

ដោយ៖ សិលា


ចែករំលែក៖