ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា ទីកន្លែងសម្រាប់យកវត្ថុសំណាករកមេរោគកូវីដ១៩ ប្រចាំថ្ងៃ គឺនៅមន្ទីរសុខាភិបាលខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា ៖ កន្លង មករដ្ឋបាលខេត្តព្រះសីហនុបានរៀចំទីតាំងចំនួន២(ពីរ) សម្រាប់យកវត្ថុសំណាកពីបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីវិភាគ រកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្ត និង ទីតាំងទី២ នៅវេទិកា ៧មករា ។ ប៉ុន្តែដោយពិនិត្យឃើញថាស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរ ស្បើយ និងទីតាំងយកសំណាកនីមួយៗ មានបងប្អូនប្រជាពលរដ្ឋមកយកសំណាកមានចំនួនតិច ហើយមន្ត្រីនៃមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលនៅប្រចាំការសម្របសម្រួលប្រជាពលរដ្ឋយក សំណាកនៅវេទិកា៧មករា ត្រូវបានរំសាយវិលត្រឡប់ចូលបំពេញការងារនៅមន្ទីរវិញ។ ដូចនេះរដ្ឋបាលខេត្តសម្រេច រៀបចំទីតាំងចំនួន ១ទីតាំង នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ សម្រាប់យកវត្ថុសំណាកពីបងប្អូនប្រជាជនទូទៅជាប្រចាំ។ ក្នុងន័យនេះបើបងប្អូនប្រជាជនយើងមានការ សង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ឬក៏មានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្កា សាយ ឬក្អកមានស្លេស …។ល។ ហើយសង្ស័យថាធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ សូមអញ្ជើញទៅផ្តល់វត្ថុ សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅទីតាំងខាងលើនេះកុំបីខាន។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាប និងចូលរួមអនុវត្ត តាមខ្លឹមសារសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖