ភ្នំពេញ៖ បន្ទាប់ពីបានអនុញ្ញាតឱ្យអាជីវកម្មបៀរហ្គាឌិន បើកអាជីវកម្មឡើងវិញទូទាំង ប្រទេសក្រសួងទេសចរណ៍បាននាំឲ្យអាជីវកម្ម ទាំងនោះអនុវត្តនូវវិធានការសុវត្ថិភាពទេសចរណ៍ បន្ថែមដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។
វិធានការទាំងនោះរួមមានរៀបចំកែសម្រួលអាជីវកម្មរបស់ខ្លួន ឲ្យស្របតាមលក្ខខណ្ឌតម្រូវតាម បែបគន្លងថ្មី ត្រូវមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាពភ្ញៀវក៏ដូចជា បុគ្គលិករបស់ខ្លួនជាចំបង។
លើសពីនេះត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាល បុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយត្រូវត្រៀម សហការជាមួយនឹងរដ្ឋាភិបាលជានិច្ចក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
អ្វីដែលសំខាន់នោះគឺត្រូវជំរុញឲ្យបុគ្គលិកទទួល បានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យ បានគ្រប់គ្នា និងត្រូវរៀបចំឱ្យមានការស្កេន QR code ទប់ស្កាត់កូវីដ-១៩ និង ប្រព័ន្ធTelegram Bot គ្រប់គ្រងទិន្នន័យភ្ញៀវ ក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋ មន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន សម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីសម្រេចជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់ សាំងប្រឆាំងជំងឺកូវីដ-១៩ ហើយអត្រានៃការឆ្លង ជំងឺនេះកាន់តែថមថយទៅ។ ស្របគ្នានឹងការ ប្រកាសបើកប្រទេសឡើងវិញនេះក្រសួង ទេសចរណ៍ក៏សម្រេចប្រកាសឲ្យបើកបៀរហ្គាឌិន ឡើងវិញផងដែរនៅថ្ងៃនេះ៕
ដោយ៖ សិលា