ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ​និងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកឧដ្ដុង្គធ្វើការខកខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្លូវ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១​។ សមត្ថកិច្ចបានឲ្យដឹងថាមានប្រជាពលរដ្ឋរាយការណ៍ថានៅចំណុចព្រៃឫស្សីខាងកើតវត្តស្តុកអក ឃុំចាន់សែន ស្រុកឧដុង្គ តែងតែមានមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចេញចូលធ្វើសកម្មភាពនៅទីនោះរៀងរាល់ថ្ងៃ ក្រោយទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះទៅដល់ទីតាំងខាងលើ ជាក់ស្ដែងកម្លាំងបានឃាត់មុខសញ្ញាសង្ស័យ ២នាក់មាន ៖

១​.ឈ្មោះ ផល សូរិយា ភេទប្រុស អាយុ២៧ឆ្នាំ

២.ឈ្មោះ ឆន ឆាត ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំខាងលើ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់(១ធំ ៥មធ្យម ៤តូច) ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូ ១គ្រឿងម៉ាកវីនន័រក្រហម បិតតែមពណ៌ត្រួយចេក គ្មានស្លាកលេខ ។

បច្ចុប្បន្នកម្លាំងជំនាញអធិការនគរបាលស្រុកឧដ្ដុង្គកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី​៕

ដោយ៖ ស សម


ចែករំលែក៖