ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គ បញ្ជាការរង,មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ក្រុមកម្មករដែលកំពុងសាងសង់ផ្លូវថ្នល់បេតុងនៅក្នុងទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។ អំណោយដែលឧបត្ថម្ភដល់ក្រុមកម្មកររួមមាន ៖ អង្ករ ១០០គ.ក្រ, ត្រីខ ៤០កំប៉ុង, មី ៤កេស, ទឹកសុទ្ធ ១០យួរ, ដំណាប់ស្វាយ ៤កញ្ចប់ធំ និងម៉ាស ៤ប្រអប់។
លោកមេបញ្ជាការ តំបន់ប្រតិការសឹករងព្រះសីហនុ មានមតិណែនាំដល់ក្រុមកម្មករទាំងអស់ត្រូវធ្វើការងារដោយយកចិត្តទុកដាក់លើគុណភាពសំណង់ផ្លូវជាចម្បង និងត្រូវធ្វើទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។ លោកមេបញ្ជាការក៏បានក្រើនរំឭកផងដែរក្រុមកម្មករទាំងអស់ ត្រូវស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេស វិធានការ ណែនាំរបស់សម្តេចតេជោ ៣ការពារ ៣កុំ ឱ្យខ្ជាប់ខ្ជួន។
តំណាងកម្មរមួយរូប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្តម្ភអំណោយដល់ពួកគាត់ ដែលកំពុងជួបការលំបាក នៅគ្រាដែលប្រទេសជាតិកំពុងជួបប្រទះនឹងជំងឺដ៏កាចសាហាវនាពេលនេះ៕
ដោយ៖ សូរិយា