ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងបាវិត ជួបសំណេះសំណាលសួរសុខទុក្ខ ដល់បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីធ្លារសាលាក្រុងបាវិត។

ក្នុងឱកាសនោះក៏មានការចូលរួមពីលោកអភិបាលរងក្រុង លោក
គឹម ឡេង  នាយកក្រុមហ៊ុនហាយប្រ៊ីដហ្គាប៊ែឆ លោកលោកស្រីបងប្អូនបុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage )ជាច្រើននាក់ផងដែរ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានសម្ដែងការកោតសសើរដល់បងប្អូន បុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)ដែលបានបំពេញភារកិច្ចក្នុងការងារប្រមូលសំរាម និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រមទាំងការប្រមូលសំរាមតាមទីសាធារណៈនិងតាមបណ្តារផ្ទះប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិតទាំងមូល ដោយយើងត្រូវ រួមគ្នាការពារបរិស្ថាន
ខណ:បរិស្ថានស្អាតនាំមកនូវសុខភាពល្អដល់យើងទាំងអស់គ្នា។

ក្នុងឪកាសនោះ លោកលឹមសៀងហេងអភិបាលក្រុងបាវិតក៏បានផ្ដល់អំណោយមានដូចជា ក្រម៉ារ និងថវិការចំនួន៥ម៉ឺនរៀលដល់បងប្អូនបុគ្គលិកកម្មករនិងក្រុមលទ្ធកម្មរបស់ក្រុមហ៊ុនហាយប្រ៊ីដ ហ្គាប៊ែឆ( Hybrid Garbage)យ៉ាងភាពស្និតស្នាលផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖