ភ្នំពេញ៖ បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតដេញកាប់ប្រជាពលរដ្ឋនិងប្រជាការពារដែលចុះអន្តរាគមន៍ឃាត់បណ្តាលឱ្យរបួសម្នាក់ទេីបធ្វេីឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជេីងបណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ២៧១ កែងផ្លូវេខ១៨២ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ប្រដាប់ដោយកាំបិតប៉័ងតោមួយដេីមដេញកាប់ប្រជាពលរដ្ឋនិងអ្នកដំណេីរតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល ភ្លាមនោះកម្លាំងប្រជាការពារសង្កាត់ទឹកថ្លាបានចុះអន្តរាគមន៍ឃាត់ខ្លួនតែត្រូវជននោះកាប់ប្រហារបណ្តាលឱ្យរងរបួសម្នាក់ ទេីបប្រជាពលរដ្ឋទ្រាំលែងបាននាំគ្នាព្រួតដេញវាយវិញរងរបួសធ្ងន់។
សមត្ថកិច្ចបញ្ជាក់ថា បុរសបង្កហេតុខាងលេី ជាមនុស្សអនាថា ដោយសារតែប្រេីប្រាស់សារធាតុញៀនដល់កម្រិតទេីបលែងស្គាល់ល្អអាក្រក់ ខុសនិងត្រូវបែបនេះ។
ក្រោយកេីតហេតុប្រជាការពារដែលរងរបួសរួមទាំងជនបង្កដែលត្រូវពលរដ្ឋព្រួតវាយឱ្យរបួសដែលនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ដោយ៖សុខាសែនជ័យ