ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើJude Bellingham ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសហៅមកវិញសម្រាប់ការប្រកួតជម្រុះ World Cup នៅខែនេះជាមួយនឹងក្រុមអាល់បានី និងក្រុម San Marino។
មិនមានកន្លែងនៅក្នុងក្រុមសម្រាប់មិត្តរួមក្រុមបិសាចក្រហម Manchester United របស់ Rashford គឺ Jadon Sancho និង Jesse Lingard។ អង់គ្លេសប្រកួតជាមួយអាល់បានីនៅកីឡដ្ឋាន Wembley នៅថ្ងៃទី១២ ខែវិច្ឆិកា មុននឹងបញ្ចប់យុទ្ធនាការជម្រុះរបស់ពួកគេនៅក្រៅទឹកដីនៅក្រុម San Marino នៅថ្ងៃទី១៥ ខែវិច្ឆិកា។ អង់គ្លេសទាមទារ៤ពិន្ទុពីការប្រកួតទាំងនោះ ដើម្បីមានសិទ្ធិសម្រាប់កាតាឆ្នាំ២០២២។
កីឡាករ Trent Alexander-Arnold របស់ហង្សក្រហម Liverpool ដែលលេងចុងក្រោយឱ្យក្រុមតោកំណាចអង់គ្លេសកាលពីថ្ងៃទី៥ ខែកញ្ញា ក៏ត្រឡប់មកក្រុមវិញដែរ។ ខ្សែប្រយុទ្ធ Rashford មិនបានលេងឱ្យក្រុមអង់គ្លេសទេ ចាប់តាំងពីការប្រកួតចុងក្រោយព្រឹត្តិការណ៍ Euro 2020 ចាញ់អុីតាលីកាលពីខែកក្កដា។
គាត់បានត្រឡប់ទៅលេងក្លិបវិញនៅថ្ងៃទី១៦ ខែតុលា បន្ទាប់ពីការវះកាត់ស្មា ហើយស៊ុតបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន៥ប្រកួត។ ចំណែក Lingardនិង Sancho ទាំង២នាក់បានបង្កើតក្រុមចុងក្រោយ ប៉ុន្តែអ្នកទាំងពីរបានជួបប្រទះបញ្ហាជាមួយនឹងកង្វះទម្រង់លេង និងពេលវេលានៃការប្រកួត។
ដោយឡែកខ្សែបម្រើ Bellingham វ័យ១៨ឆ្នាំរបស់ BorussiaDortmund ត្រូវបានចាកចេញពីក្រុមសម្រាប់ការប្រកួតជម្រុះកាលពីខែមុនជាមួយនឹងក្រុម Andorra និងហុងគ្រី។ ខ្សែការពារ Harry Maguire, Reece James និង Kalvin Phillips ក៏ត្រឡប់មកវិញដែរ ដោយ Kieran Trippier, Fikayo Tomori និង Ollie Watkins មិនមានឈ្មោះក្នុងក្រុមអង់គ្លេសនោះទេ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមតោកំណាចអង់គ្លេសសម្រាប់វគ្គជម្រុះ World Cup ៖
ខ្សែការពារ ៖ Sam Johnstone, Jordan Pickford, Aaron Ramsdale ។
ខ្សែការពារ ៖ Trent Alexander-Arnold, Ben Chilwell, ConorCoady, Reece James, Harry Maguire, Tyrone Mings, Luke Shaw, John Stones, Kyle Walker។
ខ្សែបម្រើ ៖ Jude Bellingham, Jordan Henderson, Mason Mount, Kalvin Phillips, Declan Rice, James Ward-Prowse។
ខ្សែប្រយុទ្ធ ៖ Tammy Abraham, Phil Foden, Jack Grealish, Harry Kane, Marcus Rashford, Bukayo Saka, Raheem Sterling ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)