ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានភូមិបាលស្រុកកោះធំ លោក សឿង សេងហុង ត្រូវបានប្រជាពលរដ្ឋប្តឹង អាចធ្វើប្លង់រឹងរំលោភយកដីមើលទៅ !

ចែករំលែក៖

ខេត្តកណ្តាល៖ លោក សឿង សេងហុង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋប្តឹងទប់ស្កាត់មិនអោយប្រើប្រាស់ប្លង់រឹងរបស់គាត់ សង្ស័យថា, បានធ្វើរំលោភយកដីពួកគាត់ ។ 

នៅក្នុងពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍ទប់ស្កាត់ដែលអង្គភាព”នគរដ្រេហ្គន” ទទួលនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, ខ្ញុំបាទឈ្មោះ ស្រេង ម៉េងហ៊ីម អាយុ ៥៩ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខៈ ០២០១៦២០៨១(០១) និង ប្រពន្ធឈ្មោះ ឃុន ហៀង អាយុ ៥៩ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលខ: ០២១០៨៩២២៥ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

សូមគោរពចូលមក លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល

កម្មវត្ថៈ សុំប្តឹងទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 08100903-1271 មានទំហំ/80764m២ របស់ឈ្មោះ សឿង សេងហុង និងនាង ហ៊ាង ធីតា ដែលបានចុះបញ្ជីបំពេញបន្ថែម នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាន់លើក្បាលដីខ្ញុំបាទទំហំ 5544mការ៉េ ដែលនៅសល់ពីការចុះបញ្ជីដីលក្ខណះប្រព័ន្ធស្រុកស្អាង។

យោងៈ – លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ២៦២/១២ ចុះថ្ងៃទី ២៦.០៣.២០១២ និងលេខ ១៨០៤/១៨ ចុះថ្ងៃទី ០៧,០៨.២០១៨ -លិខិតលក់ផ្ដាច់លេខ ៣០៥/១៩ ចុះថ្ងៃទី ២២.០២.២០១៩

– វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 08100903-0736 ចុះថ្ងៃទី ១៥.០៣.២០១២

-លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ២៥៩/១២ ចុះថ្ងៃទី ២៦.០៣.២០១២ និងលេខ

 – លិខិតលក់ផ្តាច់លេខ ៣០៥/១៩ ចុះថ្ងៃទី ២២,០២.២០១៩ 

– វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 08100933-0737 ចុះថ្ងៃទី ១៥.០៣.២០១២ និងលេខ ១៨០៦១៤ ចុះថ្ងៃទី ០៧.០៨.២០១៨

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនលោកប្រធានមន្ទីរមេត្តាជ្រាបថា៖ កាលពីឆ្នាំ២០១៧ ខ្ញុំបាទបានទិញដីពីរកន្លែងនៅជាប់គ្នា ពីឈ្មោះ ឡាយ ហ្សានីត មួយមានទំហំ 3409mការ៉េ និងមួយទៀតមានទំហំ 7174mការ៉េ ស្ថិតនៅក្នុង ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយមកនៅដើមឆ្នាំ២០១៩ ខ្ញុំបាទទទួលពត័មានថា ដីទាំង២ក្បាល ដីដែលខ្ញុំបាទបានទិញនោះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ លេខ 081009030736 ទំហំ 1663m និងលេខ 08102903-0737 ទំហំ 3437mការ៉េ ប៉ុន្តែទំហំដែលមានក្នុងប័ណ្ណមានតែពាក់កណ្តាលនៃទំហំជាក់ស្តែង ដោយហេតុថា កាលពីចុះបញ្ជី លក្ខណះប្រព័ន្ធក្នុងស្រុកស្អាង បានកាត់ដីពាក់កណ្តាលផ្នែកខាងត្បូង ជាដីចំណីបឹង ។

បន្ទាប់មកខ្ញុំបាទនិងប្រពន្ធ បានស្វែងរកម្ចាស់ដីដើម និងបានផ្តិតមេដៃស្ដាំដើម្បីផ្ទេរកម្មសិទ្ធិដីទាំង២ក្បាលដី តាមបែបបទ រដ្ឋបាលសុរិយោដី បើទោះជាទំហំដីសរុបក្នុងប័ណ្ណទាំងពីរនោះមានតែពាក់កណ្ដាលក៏ដោយ…ព្រោះដីមួយផ្នែកដែលពុំទាន់បានចុះបញ្ជីនោះ ខ្ញុំបាទបានកាន់កាប់ និងអាស្រ័យផលលើដីនោះ ដោយគ្មានគាគីឬជនណាមកតវ៉ា ទាមទារឡើយ ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមលោកប្រធានមន្ទីរ មេត្តាជួយទប់ស្កាត់មិនអោយចេញប័ណ្ណកម្មសិទ្ធិ លើដីខាងលើនេះជាបណ្តោះអាសន្នសិន ដោយរង់ចាំការដោះស្រាយគ្នាដើម្បីកំណត់អោយបានច្បាស់លាស់ ក៏ដូចជាដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់របស់ខ្ញុំបាទ និងមានការព្រួយបារម្ភថា អាចមានជនខិលខូចលួចចុះបញ្ជីដីធ្វើប្លង់កម្មសិទ្ធិ រំលោភយកដី របស់ខ្ញុំបាទ ខណះដែលខ្ញុំបាទជាម្ចាស់ដីស្របច្បាប់ ដែលកំពុងកាន់កាប់ និងគ្រប់គ្រងនៅលើដីខាងលើនេះ ។

ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទងលោក សឿង សេងហុង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកកោះធំ ខេត្តកណ្តាល សុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖