ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើកន្ត្រៃយ៍ចាក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង                                                                                                                                                                                  ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនបាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យជនរងគ្រោះស្លាប់ (ទំនាស់ប្រើកន្ត្រៃយ៍ចាក់បណ្តាលឲ្យស្លាប់) ។ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ យៅ ហ៊ាម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានមានទំនាស់គ្នារួចយកកន្ត្រៃយ៍ចាក់ចាំសៀតផ្កាខាងស្តាំបណ្តាលឲ្យ ជនរង គ្រោះឈ្មោះ សៀន ស្នា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ)  ។ សម្ភារន្សល់ទុក៖ គ្មាន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖