ព័ត៌មានទាន់ហេតុការណ៍៖

ផ្សែងអ័ព្ទគ្រោះថ្នាក់បំផុតប្រចាំឆ្នាំគ្របដណ្តប់ទីក្រុងធំៗរបស់ឥណ្ឌា

ចែករំលែក៖

រដ្ឋធានីឥណ្ឌាគ្របដណ្តប់ដោយផ្សែងអ័ព្ទ ប៉ះពាល់ដល់សុខភាព ក្រោយពេលពលរដ្ឋសប្បាយរីករាយក្នុងពិធីបុណ្យសាសនា ហិណ្ឌូ និងបាញ់កាំជ្រួចផ្កាភ្លើង បើទោះបីរដ្ឋាភិបាលហាមប្រាមក្តី។ ជាមួយគ្នានោះដែរ ប្រជាកសិករ នៅតាមបណ្តារដ្ឋ បានដុតចំបើង បង្កឲ្យមានផ្សែងអ័ព្ទគ្របដណ្តប់ពេញទីក្រុង។
តួលេខគុណភាពបរិយាកាស AQI នៅរដ្ឋធានីញូវដេលី កើនឡើងដល់ទៅ៤៥៦ក្នុងចំណោមតួលេខខ្ពស់បំផុត៥០០ សម្រាប់អាកាសធាតុកខ្វក់ ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់ខ្លាំង ដល់សុខភាពពលរដ្ឋ ពិសេសពលរដ្ឋដែលមានបញ្ហាជំងឺផ្លូវដង្ហើម ហើយអ្នកឆ្លងកូវីដ-១៩ អាចធ្លាក់ខ្លួនធ្ងន់ជាងនេះ។
កម្រិតល្អងធូលីម៉ត់ PM2.5ក្នុងបរិយាកាសអាចបង្កឲ្យមានជម្ងឺផ្លូវដង្ហើម បេះដូង និងមហារីកសួតជាដើម។ នៅលើបណ្តាញសង្គម ពលរដ្ឋបង្ហាញពីការបារម្ភយ៉ាងខ្លាំង ពីអាកាសធាតុគ្រោះថ្នាក់ដល់សុខភាពក្នុងរដ្ឋធានីញូវដេលី ដែលជាទីតាំង មានបរិយាកាសអាក្រក់បំផុតក្នុងចំណោមទីក្រុងទាំងអស់នៅលើពិភពលោក នារដូវរងាជិតមកដល់។
ពលរដ្ឋមួយរូបមានឈ្មោះថា Pratyush Singh បានបង្ហោះនៅលើបណ្តញសង្គម Twitter ថា «ស្ថាភាពអាកាសធាតុកខ្វក់នៅទីក្រុងញូវដេលីធ្វើឲ្យជីវភាពរស់នៅក្នុងទីក្រុងកាន់តែជួបផលលំបាក យើងបានស្រូបអាកាសធាតុមានជាតិពុលជារៀងរាល់ថ្ងៃ ។ ថ្នាក់ដឹកនាំបាននិយាយនឹងខិតខំធ្វើឲ្យបរិយាកាសល្អឡើងវិញតែស្ថានភាពនៅដដែល៕ដោយ៖ធីរីណា

រូបថត៖Reuters

រូបថត៖ANI

 

 


ចែករំលែក៖