ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញគិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកនៅក្នុងផ្ទះអ្នកភូមិបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសខាងលើមានឈ្មោះភោគ ចំរើន (ហៅក្អួន)  អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់រស់នៅបណ្ដោះអាសន្នផ្ទះកើតហេតុខាងលើ។

ចំណែកម្ចាស់ផ្ទះមាន ឈ្មោះ គង់ រដ្ឋា (ហៅញ៉ាញ់) ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពបន្តថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមកំលាំងកងរាជអាវុធហត្ថក្រុងស្វាយរៀងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ចេកក្រុមប្រឹក្សា ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចេក ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនត្យសាកសពឃើញថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីក្រៅពីកន្លែងចងកនោះទេ ខណ:សាកសពមានសភាព លៀនអណ្តាត និងមានចេញទឹកកាមតាមប្រដាប់ភេទ។

បន្ទាប់ពីពិនិត្យលើសាកសពរួច សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា ពិតជាបានធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) ប្រាកដមែនដោយសារបុរសខាងលើមាន មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញទើបគិតខ្លីបែបនេះ។

បច្ចុប្បន្ន សាកសពបុរសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបាន ប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖