ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា ដង្ហែ និងបញ្ចុះសពលោក ងួន ញ៉ិល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចូលរួមពិធីដង្ហែរ និងបញ្ចុះសព លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ភូមិត្រពាំងស្វាយ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា លោក ងួន ញ៉ិល បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង ១០និង ៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំដោយរោគាពាធ។ 

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលចំពោះវិញ្ញាណក្ខ័ន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នឹងប្រព្រឹត្តទៅនៅថ្ងៃ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើនៅគេហដ្ឋានសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ដោយ៖ សូរិយា


ចែករំលែក៖