ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរខណ:ដែលក្មេងប្រុសម្នាក់បានហែលទឹកលេងនៅប្រឡាយតាមបណ្តោយព្រំដែនកម្ពុជាវៀតណាមបណ្ដាលឱ្យឈ្លក់លង់ទឹកស្លាប់ទាំងថ្ងៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២១នៅត្រង់ចំណុចភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាក្មេងប្រុសខាងលើមានឈ្មោះ គ្រី បញ្ញា អាយុ១៣ឆ្នាំ មានទីលំនៅភូមិវាល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញក្មេងប្រុសខាងលើបានជិះកង់ដើរលេងតែម្នាក់ឯងរួចក៏ឆ្លៀត ហែលទឹកលេងនៅប្រឡាយទឹកតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម
ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងប្រុសលង់ទឹកត្រូវបានអ្នកភូមិជួយសង្គ្រោះលើកដាក់គោកធ្វើចលនាដៃជើងប៉ុន្តែអកុសលហួសពេលទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់សពឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
លុះនៅព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១ លោក សេក យ៉ាន ប្រធានក្រុមប្រឹក្សាជំទប់ទី១ ក្រុមប្រឹក្សា កម្លាំងប៉ុស្តិ៍រដ្ឋបាលយុវជន ស.ស.យ.ក ឃុំ មេភូមិ បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមាររា រងគ្រោះរួមមាន : អង្ករ២៥ គីឡូ . ទឹកក្រូច ទឹកសុទ្ធ វីតាល់ និងថវិកាចំនួន ៤០.០០០ រៀល ព្រមទាំងថវិកាផ្ទាល់របស់លោក ប្រធានក្រុមប្រឹក្សា និងក្រុមការងារឃុំ ចំនួន ៦០.០០០ រៀល សរុបចំនួន ១០ម៉ឺនរៀល ៕
ដោយ៖ យឹម សុថាន