ភ្នំពេញ៖ បុរសម្នាក់ដោយសារតែមានវិបត្តិតូចចិត្តប្រពន្ធរត់ចោលបានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ជាន់ទី៣ ស្ថិតនៅក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះនឹម ឈិន ភេទប្រុសអាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំេណេីតនៅភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានបង្ហេីបថា ជនរងគ្រោះតូចចិត្តព្រោះប្រពន្ធគាត់បានរត់ចោលអស់រយៈពេល២ខែមកហេីយ ។ ជារៀងរាល់ថ្ងៃ គាត់ស្នាក់នៅបន្ទប់ជួលម្នាក់ លុះមកដល់វេលាកេីតហេតុខាងលេីមានបងប្អូនអ្នកជិតខាងបានយកបាយសម្លរទៅឱ្យខណៈទៅដល់ក៏ឃេីញទ្វារចាក់គន្លឹះខាងក្នុងពេលនោះក៏អេីតមេីលតាមបង្អួចស្រាប់តែឃេីញជនរងគ្រោះចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហេីយទេីបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុរួចធ្វើកោសល្យវិច័យជាក់ស្តែងឃេីញថាជនរងគ្រោះបានចង.ក សម្លាប់ឯងពិតប្រាកដមែន។ បន្ទាប់មកទេីបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ