ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិ UGANDAN​(យូហ្គានដាន)ម្នាក់ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២១  បានឃាត់ខ្លួនជនជាតិ UGANDAN​(យូហ្គាន​ដាន)ម្នាក់ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា ត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ដើរល្បាតតាមបន្ទាត់ព្រំដែន ប្រទះឃើញជនបរទេសម្នាក់ឈ្មោះ SHARIF AHMED ​ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនជាតិ UGANDAN​(យូហ្គាន​ដាន) បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ហើយក៏បានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅការិយាល័យ នគរបាលអន្តោប្រវេសន៍ដើម្បីមានវិធានការបន្ត ។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកានេះ ថា៖ជនជាតិ UGANDAN​(យូហ្គាន​ដាន)រូបនេះ ក្រោយពីនគរបាលការិយាល័យជំនាញធ្វើការសួរនាំ​នៅឡើយទេ ក្រោយពីសួរនាំរួចនឹងចាត់វិធានការតាមនីតិវិធី ៕

ដោយ៖ វណ្ណា


ចែករំលែក៖