ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ​រង​ កងទ័ពជេីងគោក​ សំណេះសំណាល​ និងបំពាក់ឋានន្តរសក្តិ​ ជូនយោធិនចូលនិវត្តន៍​ កងឯកភាព​ បញ្ជាការដ្ឋានរថក្រោះ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទ០៩ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ នៅ​បញ្ជាការដ្ឋានរថក្រោះ កងទ័ពជេីងគោក​ បានប្រារព្វពិធី​ សំណេះ សំណាល​ បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍​ យោធិនពិការ កងឯកភាព​ បញ្ជាការដ្ឋានរថក្រោះ ផ្ទេរចេញពីក្រប ខណ្ឌក្រសួងការពារជាតិឆ្នាំ២០២១​ ស្ថិតក្រោមអធិបតីភាព​​ ឧត្តមសេនីយ៍​ឯក ពៅ សុីថា មេបញ្ជាការ​រង​ កងទ័ពជេីងគោក​ មេបញ្ជាការ​ បទបញ្ជាការដ្ឋានរថក្រោះ។

ឧត្ដមសេនីយ៍ឯក ពៅ សុីថា ក៏បានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណ បំណាច់យ៉ាងធំធេងរបស់យោធិនចូលសោធននិវត្តន៍ និងពិការ ដែលបានធ្វើពលិកម្មយ៉ាង ច្រើនក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនាពេលនេះ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិតអស់ លោក លោកស្រីបានចេញពីជួរកង យោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

ក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ឯកក៏ក្រេីនរម្លឹកដល់បងប្អូនយោធិន​ទាំងអស់​ពេលវិលទៅរួមរស់ជាជីវភាពស៊ីវិលវិញត្រូវចូលរួម សហការជាមួយអជ្ញាធរមូលដ្ឋានឲ្យបានល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកាន់តែរីកចម្រើន។ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការ​ ការពារខ្លួ​ន​ ដេីម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តន៍ ៣កុំ​ ៣ការពារ​ ជាប្រចាំ៊

ក្នុងពិធីនោះដែរ​ ឧត្តមសេនីយ៍ឯក ពៅ សុីថា បានអញ្ជើញបំពាក់ឋានន្តរសក្តិ​ ជូនយោធិនចូលសោធននិវត្តន៍ទាំង ១០នាក់ និងបានប្រគល់ជូនថវិការបស់ឧត្តម សសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គបញ្ជាការង​ នៃកងយោធពលខេមរភូមិន្ទ​ មេ បញ្ជាការកងទ័ពជើងគោក និងលោកស្រី ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០, ០០០រៀល​ និងថវិការបស់អង្គភាព​ រថ ក្រោះម្នាក់ៗទទួលបាន១០០,០០០ រៀល​ រួមជាមួយគ្រឿង ឧបភោគ បរិភោគមួយចំនួនផងដែរ ផងដែរ៕

មេបញ្ជាការ​រង​ កងទ័ពជេីងគោក​ សំណេះសំណាល​ និងបំពាក់ឋានន្តរសក្តិ​ ជូនយោធិនចូលនិវត្តន៍​ កងឯកភាព​ បញ្ជាការដ្ឋានរថក្រោះ ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ នៅថ្ងៃទ០៩ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ នៅ​បញ្ជាការដ្ឋានរថក្រោះ កងទ័ពជេីងគោក​ បានប្រារព្វពិធី​ សំណេះ សំណាល​ បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍​ យោធិនពិការ កងឯកភាព​ បញ្ជាការដ្ឋានរថក្រោះ ផ្ទេរចេញពីក្រប ខណ្ឌក្រសួងការពារជាតិឆ្នាំ២០២១​ ស្ថិតក្រោមអធិបតីភាព​​ ឧត្តមសេនីយ៍​ឯក ពៅ សុីថា មេបញ្ជាការ​រង​ កងទ័ពជេីងគោក​ មេបញ្ជាការ​ បទបញ្ជាការដ្ឋានរថក្រោះ។

ឧត្ដមសេនីយ៍ឯក ពៅ សុីថា ក៏បានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណ បំណាច់យ៉ាងធំធេងរបស់យោធិនចូលសោធននិវត្តន៍ និងពិការ ដែលបានធ្វើពលិកម្មយ៉ាង ច្រើនក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនាពេលនេះ។ 

លោកឧត្តមសេនីយ៍ឯកបន្តថា គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិតអស់ លោក លោកស្រីបានចេញពីជួរកង យោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

ក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ឯកក៏ក្រេីនរម្លឹកដល់បងប្អូនយោធិន​ទាំងអស់​ពេលវិលទៅរួមរស់ជាជីវភាពស៊ីវិលវិញត្រូវចូលរួម សហការជាមួយអជ្ញាធរមូលដ្ឋានឲ្យបានល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកាន់តែរីកចម្រើន។ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការ​ ការពារខ្លួ​ន​ ដេីម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តន៍ ៣កុំ​ ៣ការពារ​ ជាប្រចាំ។

ដោយ៖ សូរិយា

ចែករំលែក៖