ខេត្តតាកែវ ៖ យុវជនម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្ថវៈក្រោយពីទទួលបានពាក្យបណ្ដឹងពីភាគីជនរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈនេះបានកើតឡើងនៅត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះជន ដាវីដ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ដោយបានល្បួងយកជនរងគ្រោះទៅរំលោភសេពសន្ថវៈបានសម្រេច។
ជនរងគ្រោះអាយុ១៥ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ ស សម