ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីមានចម្លើយពីវិធីបញ្ចប់ការរាតត្បាតកូវីដ-១៩?

ចែករំលែក៖

ការលុបបំបាត់វីរុសកូវីដ-១៩ ទាំងស្រុងចេញពីប្រទេសគឺជារឿងមួយដ៏លំបាកបំផុត ប៉ុន្តែវានឹងដល់ពេលដែលកូវីដ-១៩ មិនមែនជាជំងឺដ៏កាចសាហាវ ហើយសិង្ហបុរីនឹងបញ្ជាក់ពីរឿងនោះឱ្យបានច្បាស់។
សិប្ហបុរី នឹងក្លាយទៅជាគំរូពីការបញ្ចប់ការឆ្លងកូវីដ-១៩ ។ ចំនួនករណីឆ្លងនៅក្នុងប្រទេសនេះមានការកើនឡើងក្រោយពេលលុបការរឹតត្បិតចុងក្រោយបង្អស់ដើម្បីបើកទ្វារវិស័យឧស្សាហកម្ម ក៏ដូចជាការជួបជុំគ្នា ។ ប៉ុន្តែនៅក្នុងប្រទេសនេះពលរដ្ឋមានប្រព័ន្ធស៊ាំការពារបានយ៉ាងល្អពីកូវីដ-១៩ ដោយទប់ស្កាត់ពីការធ្លាក់ខ្លួនឈឺធ្ងន់ និងចូលសម្រាកក្នុងមន្ទីរពេទ្យឬស្លាប់ដោយកូវីដ-១៩។
មុនពេលបើកទ្វារឡើងវិញ សិង្ហបុរីបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋជាង ៨៣% ក្នុងចំណោមពលរដ្ឋ ៥,៧លាននាក់ ។ ពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងមានដល់ទៅ ៩៤%ហើយបានចាក់វ៉ាក់សាំង។ នៅពេលនេះសិង្ហបុរី មិនទាន់បានអនុម័តប្រើប្រាស់វ៉ាក់សាំងសម្រាប់ពលរដ្ឋមានអាយុក្រោម១២ឆ្នាំនៅឡើយទេ។
ក្រោយពេលចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យគ្រប់ចំនួន រដ្ឋាភិបាលសិង្ហបុរីបានចាត់ទុកថា កូវីដ-១៩ គឺជាជំងឺធម្មតា ។
សិង្ហបុរីមានពលរដ្ឋតិច ងាយស្រួលក្នុងការគ្រប់គ្រងជាងប្រទេសផ្សេងទៀតក្នុងតំបន់។ ជាមួយគ្នានោះដែរសិង្ហបុរីមានប្រព័ន្ធសុខាភិបាលទំនើប អនុវត្តវិធានការរបស់រដ្ឋាភិបាលបានយ៉ាងល្អជួយដល់ប្រទេសនេះទប់ស្កាត់កូវីដបានល្អបំផុត។
មន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រោយការអនុវត្តច្បាប់តឹងតែង នៅពេលនេះរដ្ឋាភិបាលក៏បានលុបច្បាប់រឹតត្បិតផ្តល់សេរីភាពវិញដល់ពលរដ្ឋ ។ ជាមួយគ្នានេះសិង្ហបុរីនឹងបើកសាលារៀនឡើងវិញក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕

ដោយ៖ធីរីណា(រូបថត៖ THX)


ចែករំលែក៖