ខ្សែការពារ Angelo Ogbonna របស់ក្លិប West Ham United បានរងរបួសសរសៃពួរជង្គង់អំឡុងពេលប្រកួតឈ្នះក្រុម Liverpool កាលពីថ្ងៃអាទិត្យកន្លងទៅនៅក្របខ័ណ្ឌ Premier League ។
Ogbonna មានវ័យ៣៣ឆ្នាំត្រូវបានបង្ខំឱ្យចេញដោយរបួសអំឡុងពេលពាក់កណ្តាលតង់ទី១ ប៉ុន្តែក្រោយមកបានត្អូញត្អែរពីភាពមិនស្រួលនៅក្នុងជង្គង់របស់គាត់។
ការស្គេនកាលពីថ្ងៃអង្គារបានបង្ហាញថា ខ្សែការពារកណ្តាលសញ្ជាតិអុីតាលីរូបនេះដែលមានវត្តមានសម្រាប់ក្រុមញញួរធំ West Ham ក្នុងលីគរដូវកាលនេះ បានធ្វើឱ្យខូចសរសៃពួរផ្នែកខាងមុខរបស់គាត់។
គាត់នឹងជួបអ្នកឯកទេសនៅចុងសប្តាហ៍នេះ ដើម្បីកំណត់ថា តើគាត់ត្រូវការការវះកាត់ និងពេលវេលានៃការស្តារឡើងវិញដែរឬទេ?
ក្រុម West Ham បានឡើងមកឈរនៅលេខរៀងទី៣ ក្នុងតារាងPremier League បន្ទាប់ពីទទួលជ័យជម្នះ ៣-២ កាលពីថ្ងៃអាទិត្យលើក្រុម Liverpool នៅកីឡដ្ឋាន London ។
ក្រុមរបស់លោក David Moyes ក៏ឆ្លងទៅវគ្គ1/4 ផ្តាច់ព្រ័ត្រ EFL Cup ហើយបានឡើងទៅកាន់វគ្គបន្តនៃ Europa League ជាមួយនឹងការប្រកួតក្នុងពូលចំនួន២ប្រកួតដែលនៅសល់។
ក្រុមញញួរធំដែលកំពុងឡើងជើងមួយនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Wolverhampton នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខវេលាម៉ោង១០យប់ម៉ោងនៅកម្ពុជាដើម្បីប្រជែងយក៣ពិន្ទុក្នុងការបន្តឈរជើងក្នុងតារាង Premier League ក្នុងតំបន់ Top 4 ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)