ព័ត៌មានទាន់ហេតុការណ៍៖

ទម្លាយរឿងកន្លងមកណុប បាយ៉ារិទ្ធិ ព្យាយាមធ្វើអត្តឃាត៥ដងមកហើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើគណនីហ្វេសប៊ុកមួយដែលបានទម្លាយអំពីរឿងរ៉ាវមួយចំនួនស្តីពីជីវិតនិងក្រុមគ្រួសាររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក  ណុប បាយ៉ារិទ្ធិ រហូតមានការប្រើប្រាស់ពាក្យអសុរោះទៅកាន់ឪពុកម្តាយលោកថែមទៀតផង។

គណនីហ្វេសប៊ុកឈ្មោះ Hea To Seng ដែលជាអ្នកជិតដិតនឹងលោកណុប បាយ៉ារិទ្ធិ បានបង្ហោះសារជាច្រើនដែលបង្ហាញពីជម្លោះជាពាក្យសម្តីទៅកាន់បុគ្គលមួយចំនួនជុំវិញបញ្ហាលុយកាក់ ដែលក្នុងនោះក៏មានទាំងឪពុកម្តាយរបស់លោក ណុប បាយ៉ារិទ្ធិផងដែរ ប៉ុន្តែមុននេះសារទាំងនោះត្រូវបានលុបចេញបាត់ទៅហើយ។ នៅថ្ងៃនេះម្ចាស់គណនីហ្វេសប៊ុកខាងលើដែលគេដឹងថាជាអ្នកជិតដិតនឹងលោក ណុប បាយ៉ារិទ្ធិបានបន្តបញ្ចេញរឿងរ៉ាវជីវិតមួយចំនួនរបស់លោកណុប បាយ៉ារិទ្ធិ និងគ្រួសារ ក្នុងនោះក៏មានទាំងរឿងរ៉ាវតារាចម្រៀងល្បីឈ្មោះខាងលើបានព្យាយាមធ្វើអត្តឃាតមិនក្រោម៥ដងទេ ។ គណនីហ្វេសប៊ុក Hea To Seng បានលើកឡើងថា៖ អ្នកដឹងបានដឹង ហើយបើដឹងច្បាស់អ្នកទាំងអស់គ្នាស្ទើរតែមិនជឿថាមានឪពុកម្តាយបែបហ្នឹងនៅលើពិភពលោក។និយាយរូម ពួកគាត់បំផ្លាញជីវិតកូនខ្លួនឯងដោយផ្ទាល់ដៃតាំងពីគ្នាដឹងក្តី រហូតដល់ឥឡូវនៅតែបំផ្លាញ គ្មានគុណលើកូនហើយបំផ្លាញគ្រប់យ៉ាងដែលជាកម្លាំងញើសឈាមដែលកូនបង្កើតរបស់ខ្លួនឯងខំប្រឹងទៅធ្វើការទាំងឈឺ   និយាយឱ្យខ្លី ឪពុកកម្តាយតិរច្ឆានបំផុតនៅលើពិភពលោក បោកប្រាស់គេគ្រប់គ្នា ហើយយកការគាំងបេះដូង និងទឹកភ្នែក មកសម្តែង។ កូនគាត់ល្អស្ទើរតែទាំងអស់ តែចម្លែកអីតែពីរនាក់គាត់បំផ្លាញកូនមិនអស់ចិត្ត បំផ្លាញគេ បំផ្លាញឯងទៀត។ល្អស្តាប់ដែរ កូនបំណុលដៀលម្ចាស់បំណុលថា កាពូជពួកអារហេមរហាម ឯងនឹងមានស្អី ។ តែអ្នកក្ររហេមរហាមមានសមត្ថភាពរកលុយឱ្យពួកអ្នកមានតែសំបកក្រៅបោក។ខ្ចីបានគឺចប់  អាណាអ្នកខ្ចី អាហ្នឹងអ្នកទទួល នាងខ្ញុំមិនទទួលដឹង ចប់ នេះជាសម្តី អ្នកមានគុណលោកណុប បាយ៉ារិទ្ធិ។ មួយទៀត លោកណុប បាយ៉ារិទ្ធិ បានព្យាយាមសម្លាប់ខ្លួនតាមចាំដូចជា៥ដងតែអត់ស្លាប់ ដោយសារស្នាដៃអ្នកមានគុណទាំងពីររបស់លោកផងដែរ។   

  ងាកមកមើលពីលោក ណុប បាយ៉ារិទ្ធិ វិញ បានធ្វើឲ្យអ្នកគាំទ្របារម្ភពីសុខទុក្ខរបស់តារាចម្រៀងរូបនេះជាខ្លាំង ក្រោយពីគណនីហ្វេសប៊ុករបស់លោកត្រូវបានធ្វើការផ្លាស់ប្តូរProfile និងCover មកជាពណ៌សសុទ្ធតែម្តង។ ក្នុងនោះគេសង្កេតឃើញមានសិល្បករល្បីឈ្មោះជាច្រើនបានបញ្ចេញសារលើកទឹកចិត្តដែលពួកគាត់សុទ្ធសឹងតែជាតារាចម្រៀង និងសិល្បករបម្រើការងាររួមដំបូលក្រុមហ៊ុនហង្សមាស ហើយការបញ្ចេញសារលើកទឹកចិត្តនោះបានធ្វើឱ្យគេយល់ថា សិល្បករទាំងនោះសុទ្ធតែបានដឹងអំពីរឿងរ៉ាវបញ្ហាទាំងនោះយ៉ាងច្បាស់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖