ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមរងរបួសភ្លៅពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំង

ចែករំលែក៖

ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានដកចេញពីការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបរបស់ប្រទេសបារាំងដោយសាររបួសភ្លៅក្នុងអំឡុងពេលហ្វឹកហាត់

សហព័ន្ធបាល់ទាត់បារាំង (FFF) បាននិយាយថា ម្ចាស់ជើងឯក World Cup វ័យ២៨ឆ្នាំបានរងរបួសក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ ដែលបង្ខំឲ្យគាត់ត្រូវបានដកចេញពីការប្រកួតវគ្គជម្រុះរបស់ក្រុមជម្រើសជាតិបារាំងនៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ

កីឡាករ Pogba នឹងមិនមានវត្តមានក្នុងការប្រកួតក្នុងផ្ទះថ្ងៃសៅរ៍ជាមួយក្រុមកាហ្សាក់ស្ថាន ឬការប្រកួតក្រៅដីជាមួយហ្វាំងឡង់នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនោះទេ គាត់ត្រូវបានគេកំណត់រួចហើយថានឹងខកខានការប្រកួតបន្ទាប់របស់ក្រុម Man Utd ប៉ះក្រុម Watford ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី២០ ខែវិច្ឆិកា ខណៈដែលគាត់បានបញ្ចប់ការហាមប្រាមក្នុងស្រុកចំនួនប្រកួត។

Pogba បានទទួលការពិន័យកាតក្រហមសម្រាប់ការបណ្តេញចេញអំឡុងពេលប្រកួតចាញ់ Liverpool ក្នុងផ្ទះខ្លួនឯង ៥-០ កាលពីថ្ងៃទី២៤ ខែតុលា។សហព័ន្ធបាល់ទាត់បារាំង(FFF) បាននិយាយថា Pogba គឺជាជនរងគ្រោះនៃរបួសដល់ភ្លៅរបស់គាត់ផ្នែកខាងស្តាំ បារាំង​ត្រូវ​ការ​​ឈ្នះ​មួយ​ពី​ការ​ប្រកួត​ដែល​នៅ​សល់​​ប្រកួត​របស់​ពួក​គេ​ដើម្បី​ឈាន​ទៅ​វគ្គ​ជម្រុះ World Cup ឆ្នាំ២០២២

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United មិនទាន់មានកីឡាករដែលនឹងត្រូវជំនួសទេ ដោយសារកីឡាករមួយចំនួនក៏ត្រូវអវត្តមានដោយសាររបួសដែរ

មិត្តរួមក្រុមអន្តរជាតិរបស់ Pogba គឺកីឡាករ Raphael Varane មានបញ្ហារបួសសរសៃពួរ ខ្សែប្រយុទ្ធ Edinson Cavani បានខកខានការបរាជ័យកាលពីថ្ងៃសៅរ៍មុនក្រោមស្នាដៃក្រុម Manchester City ខណៈពេលដែលកីឡាករ Luke Shaw ត្រូវបានប្តូរចេញក្នុងការប្រកួតដូចគ្នាបន្ទាប់ពីមានការប៉ះទង្គិចក្បាល។

តំណែងរបស់លោក Solskjaer នៅក្លិបបិសាចក្រហមបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បន្ទាប់ពីឈ្នះដងក្នុងការប្រកួត Premier League លើកកន្លងមក

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖