ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីសញ្ជាតិឆេក Daniel Kretinsky ទិញភាគហ៊ុន២៧% ពីក្លិប West Ham នៅ Premier League

ចែករំលែក៖

មហាសេដ្ឋីសញ្ជាតិឆេកលោក Daniel Kretinsky បានបញ្ចប់ការទិញភាគហ៊ុន ២៧% នៅក្លិប West Ham United ដែលកំពុងលេងនៅលីគកំពូលអង់គ្លេស Premier League

អ្នកជំនួញ និងមេធាវី Kretinsky នឹងចូលរួមជាមួយក្រុម West Ham ជាមួយសហសេវិកលោក Pavel Horsky ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ ពួកគេចូលរួមជាមួយប្រធានរួម David Sullivan និង David Gold និងអនុប្រធាន Karren Brady

អនុប្រធានក្លិបលោក Karren Brady បាននិយាយថា ខ្ញុំរីករាយណាស់ក្នុងការស្វាគមន៍ Daniel Kretinsky, Pavel Horsky និងឆ្នាំ1890 ដែលកាន់កាប់ក្រុម West Ham

លោកបន្តថា “យើងតែងតែសម្លឹងមើលដើម្បីបន្តរីកចម្រើន ហើយការចូលរួមរបស់ Daniel នាំមកនូវការវិនិយោគដែលពង្រឹងទីតាំងរបស់ក្លិប ហើយជាលទ្ធផលនឹងជួយក្នុងការអភិវឌ្ឍន៍ផ្នែកសំខាន់របស់ក្លិប។ ភាពស្ទាត់ជំនាញខាងអាជីវកម្ម និងបទពិសោធន៍បាល់ទាត់ដ៏រឹងមាំរបស់ Daniel នឹងមានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះក្លិ

លោក Kretinsky ដែលជាម្ចាស់ក្លិSparta Prague របស់ឆេកផងដែរនោះ បាននិយាយថា គាត់ រីករាយដែលបានក្លាយជាផ្នែកមួយនៃ អនាគតដ៏គួរឱ្យរំភើបនាពេលខាងមុខសម្រាប់ក្រុម West Ham

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុម West Ham ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ក្នុងក្របខ័ណ្ឌ Premier League កំពុងឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Europa League និង EFL Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃរដូវកាលនេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖