ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ ករណីឆបោក និងផ្តើមគំនិតក្នុងអំពើក្លែងបន្លំ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ ករណីឆបោក និងផ្តើមគំនិតក្នុងអំពើក្លែងបន្លំ នៅចំណុចភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ សាម៉ឺឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នា២០១៦ ដល់ឆ្នាំ២០២០។

ជនត្រូវចោទឈ្មោះ កែវ ស៊ីណា ហៅ គិន  ភេទស្រី ឆ្នាំកំណើត១៩៦៤​ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម៧ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា, បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖